ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃសៅរ៍ ១១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣
ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ដោយមានការចូលរួមឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត អនុប្រធានក្រុមការងារគណបក្ស ប្រធាន-អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ សង្កាត់ ធ្វើនៅមន្ទីរបក្សខេត្ត។