ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

ទីភ្នាក់ងារបរិស្ថានទីក្រុងបាងកក ព្រមាននៅព្រឹកថ្ងៃទី (១០ វិច្ឆិកា) អំពីធូលី PM 2.5 កើនឡើង លើសពីស្តង់ដារនៅក្នុងតំបន់ចំនួន 35

ទីភ្នាក់ងារបរិស្ថានទីក្រុងបាងកក ព្រមាននៅព្រឹកថ្ងៃទី (១០ វិច្ឆិកា) អំពីធូលី PM 2.5 កើនឡើង លើសពីស្តង់ដារនៅក្នុងតំបន់ចំនួន 35

កាសែត thairath របស់ថៃបានចុះផ្សាយថា មជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់ទីក្រុងបាងកកឲ្យដឹងថា ភាគល្អិតនៃធូលី (PM 2.5) នៅម៉ោង 7:00 ព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ជាមធ្យម 24 ម៉ោង វាស់នៅកម្រិត 26.5 -53.4 μg/m3 លើសពីស្តង់ដារអង្គការសុខភាពពិភពលោក ធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្សនៅ ៣៥ តំបន់ក្នុងទីក្រុងបាងកក (ស្តង់ដារមិនលើសពី 37.5 μg/m3) ។

អាជ្ញាធរបានណែនាំឲ្យពលរដ្ឋ ប្រើប្រាស់ឧបករណ៍ការពារផ្ទាល់ខ្លួន ដូចជារបាំង PM 2.5 រាល់ពេលដែលអ្នកចេញពីអគារ អ្នកហាត់ប្រាណខ្លាំងគួរមិនឲ្យហត់ខ្លាំង និងសម្គាល់មើលរោគសញ្ញាមិនធម្មតា ដូចជា ក្អក ពិបាកដកដង្ហើម ក្រហាយភ្នែក។

ទីភ្នាក់ងារបរិស្ថានបានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងការអនុវត្តផែនការសកម្មភាព ដើម្បីដោះស្រាយបញ្ហាធូលីដី ដើម្បីកាត់បន្ថយភាពធ្ងន់ធ្ងរនៃស្ថានភាពធូលី PM 2.5 និងផលប៉ះពាល់ដែលអាចកើតមានលើសុខភាពសាធារណៈ ។ ការណែនាំមាន ៥ ចំណុច៖

សម្អាតផ្ទះជាទៀងទាត់ដោយជូតធូលីដីកុំដុតសំរាម កុំអុជធូប ដាំដើមឈើដើម្បីជួយស្រូបយកការបំពុល និងអន្ទាក់ធូលី ធ្វើដំណើរដោយមធ្យោបាយសាធារណៈ (រថយន្តក្រុង តាក់ស៊ី) បិទម៉ាស៊ីនពេលចតរថយន្ត ពិនិត្យ​ស្ថានភាព​ម៉ាស៊ីន​ដើម្បី​កុំឱ្យ​តម្លៃ​ផ្សែងខ្មៅ​លើសពី​ស្តង់ដារ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍, អន្តរជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!