(កំពង់ស្ពឺ) ៖ នាថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំលោកមេបញ្ជាការរង លោកប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក និងក្រុមការងារ កងរាជអាវុធហត្ថកំពង់ស្ពឺ អញ្ជើញចុះសួរសុខទុក្ខលោកស្រី អុល ណារី ភរិយាលោកអនុសេនីយ៍ទោ ទេព ច័ន្ទរិទ្ធី ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន ទើបនឹងសម្រាលកូនហើយកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន(លំហែមាតុភាព) ស្ថិតនៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសសួរសុខទុក្ខនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភនូវថវិកាចំនួន ៦៩៣.០០០រៀល និងគ្រឿងឧបភោគបរិភោគមាន (អង្ករ ០២ប៉ាវ , ទឹកសុទ្ធ ០២កេស , មីម៉ាម៉ា ០២កេស ,ទឹកផ្លែឈើ ០២កេស ,ត្រីខ ០២យួរ និងនំចំនួន ០២ប្រអប់។
ក្នុងពេលនោះដែរ លោកអនុសេនីយ៍ទោ ទេព ច័ន្ទរិទ្ធី និងភរិយា បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ធំធេងរបស់ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ព្រមទាំងក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលបានចំណាយពេលវេលាមកសួរសុខទុក្ខលោកដល់ គេហដ្ឋាននិងបានឧបត្ថម្ភជាថវិកាមួយចំនួនធំ ព្រមទាំងគ្រឿងឧបភោគបរិភោគផ្សេងៗ នឹងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងបងប្អូនក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់៕
រូបភាព.អត្ថបទ.បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ