(កំពង់ស្ពឺ)នៅព្រឹកថ្ងៃសៅរ៍ ទី ២១ ខែធ្នូឆ្នាំ ២៩២៤ ការលើកឡើងបែបនេះរបស់លោកបណ្ឌិតបានធ្វើឡើងនាឱកាសដែលលោក អញ្ជើញចូលរួម «ទស្សនកិច្ចក្រុមហ៊ុនAgile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltd» ដែលមានការចូលរួមពីអ្នកវិនិយោគិនជាតិ និងអន្តរជាតិជាច្រើនរូបផ្សេងទៀត តបតាមការអញ្ជើញដែលរៀបចំឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការក្រុមហ៊ុនកណ្តាលទីក្រុង ហុងកុង សាធារណរដ្ឋប្រជាមានិតចិន។
សូមរំលឹកផងដែរថាក្រុមហ៊ុនAgile Sweather (Cambodia) Ci.,Ltd និងក្រុមហ៊ុន Siglo (Cambodia) Co.,Ltdបច្ចុប្បន្នក្រុមហ៊ុនមានបុត្រសម្ព័ន្ធ បាននឹងកំពុងតែដំណើរការសាងសង់សួនឧស្សាហ៍កម្មមួយ ស្ថិតនៅទឹកដីខេត្តកំពង់ស្ពឺ ដែលមាន ៦រោងចក្រ សាងសង់រួចរាល់នៅដើមខែមេសា ឆ្នាំ២០២៥ នឹងមានតម្រូវការកម្លាំងពលកម្មប្រមាណ ៥,០០០នាក់។ក្នុងដំណើទស្សនកិច្ចនេះដែរក៍មានក្រុមហ៊ុនចំនួន ២៥ទៀត កំពុងការចាប់អារម្មណ៍ខ្លាំងត្រៀមខ្លួនមកបើកអាជីវកម្មមុខរបររបស់ខ្លួននៅទឹកដីខេត្តកំពង់ស្ពឺ ។
សូមជម្រាបផងដែរថាទុនវិនិយោគ២,០០០លានដុល្លារ វិនិយោគទៅលើវិស័យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងរបស់របរធ្វើដំណើរ គ្រឿងសង្ហារឹមដេគ័រលំនៅឋានហាងផ្សេងៗ ហើយតម្រូវការកម្លាំងពលកម្មប្រមាណ ៣០,០០០នាក់។
លោកបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា នៅឆមាសទី១ ក្នុងឆ្នាំ២០២៤នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រចំនួន៣០ ត្រូវបានបើកទ្វារដំណើរ និងមានរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់។ បច្ចុប្បន្នខេត្តមានរោងចក្រប្រមាណ៤២៣កន្លែង និងមានសហគ្រាសធុនតូច និងមធ្យមប្រមាណជិត១០០០កន្លែង មានកម្មករ-កម្មការិនីជាង២សែននាក់ កំពុងធ្វើការ ហើយក្នុងចំណោមរងចក្រទាំងនោះអ្នកវិនិយោគប្រមាណ៩០%ជាជនជាតិចិន។
ដោយសារតែកំណើននេះ អភិបាលខេត្តកំពង់ស្ពឺ មានការជឿទុកចិត្ត នៃអ្នកវិនិយោគមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពិសេសការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះជាច្រើន ដើម្បីបង្កើនប្រសិទ្ធិភាព និងប្រសិទ្ធិផលនៃការដឹកនាំ ពិសេសគឺការផ្តល់ជំនឿទុកចិត្តដល់អ្នកវិនិយោគនិងឱកាសការងារដល់ប្រជាពលរដ្ឋទូទាំងប្រទេស៕