ខេត្តកំពង់ស្ពឺ៖ គួរឱ្យសង្វេគខ្លាំងណាស់ក្មេងស្រីពីរនាក់បងប្អូនបានស្លាប់ភ្លាមៗ នៅក្នុងផ្ទះរបស់ខ្លួន ខណ:ដែរផ្ទុះកំប៉ុងហ្គាស់បង្កជាអគ្គីភ័យបានឆាបឆេះផ្ទះ ហេតុការណ៍គ្រោះអគ្គីភ័យនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៤០នាទីទាបភ្លឺឈានចូលថ្ងៃទី២១ខែធ្នូឆ្នាំ២០២៤ស្ថិតក្នុងភូមិស្នោទី១សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាក្មេងស្រីដែលស្លាប់ក្នុងភ្លើងនោះមាន១,ឈ្មោះ ខា ដានី ភេទស្រីអាយុ៨ឆ្នាំ ២,ឈ្មោះ ខា ឌីណា ភេទស្រីអាយុ៥ឆ្នាំ ត្រូវភ្លើងឆេះស្លាប់ទាំងពួកគេកំពុងដេកលង់លក។
បើតាមសម្តីឈ្មោះ សឿន ខា ភេទប្រុសអាយុ៤៩ឆ្នាំមានមុខរបដើរើសអេដ៍ចាយ ត្រូវជាឪពុកក្មេងស្រីរងគ្រោះទាំងពីនាក់បាននិយាយថា
នៅពេលដែលភ្លើងកំពុងឆេះផ្ទះគាត់បានរត់ចូលទៅជួយកូនដែរ តែដោយសារកូនគាត់មានចំនួន៥ជួយបាន៣នាក់នៅពីនាក់ទៀតហើយគាត់គ៏រត់ចូលទៅជួយយកក្មេងស្រីរងគ្រោះទាំងនាក់ម្តងទៀត។
ស្រាប់តែភ្លើងឆេះកាន់តែខ្លាំងហើយបាក់ផ្ទះសង្កត់លើកូនស្រីរបស់គាត់ទាំងពីបណ្តាយឲ្យឆេះស្លាប់ទាំងពីនាក់តែម្តងទៅ។
គាត់បានបន្តទៀតថាដោយសារគ្រួសាររបស់គាត់មានជីវិភាពខ្វះខាត់ខ្លាំងទើបគាត់សំព្រះសុំឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺជួយដល់ក្រុមគ្រួសាររបស់គាត់ បើសូម្បីតែក្តាម្ឈូសសម្រាប់ដាក់សពកូនទាំងពីគ៏គាត់គ្មានល័តភាពទិញដាក់សពកូនៗបានផង។
ក្នុងហេតុការអគ្គីភ័យឆេះផ្ទះខាងលើនេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យស្នងការមួយគ្រឿង នឹងរថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកសំរោងទងបានចូលរួមពន្លត់ប្រើប្រាស់ទាំងអស់ពីរថយន្ត ប្រើប្រាស់កម្លាំងចំនួន១០នាក់ទើបរលត់៕ រូបភាព.សុខ សុភ័ណ្ឌ.