ព្រះវិហារ÷ លោក នួន ម៉េត សម៉ាជឹកអតីតយុទ្ខជនរស់នៅភូមិជោកជយ័ ឃុំសង្កែរពី ស្រុកឆែប ខេត្តព្រះវិហារ បានអោយដឹងថា លោកមានដីមួយកន្លែកចំនួន៥ហិចតា នៅចំណុចតំបន់ត្រពាំងឆ្នាំងសម្លរ ត្រូវបានសហគមន៍ការពារព្រៃឈើ ប្តឹងលោកទៅតុលាការ ដោយចោទប្រកាន់ថា លោកកាន់កាប់លើដីសហគមន៍។
លោក នួន ម៉េត បានបន្តអោយដឹងទៀតថា លោកមានដីតែ៥ហិចតានេះទេសម្រាប់បង្ករបង្កើនផលចិញ្ចឹមជីវិត
ហើយដីរបស់លោកបានកាន់កាប់មុនការបង្កើតសហគមន៍ម្ល៉េះគឺកាន់កាប់តាំងពីឆ្នាំ២០០៦បង្ករបង្កើនផលរហូតមកដល់ពេលបច្ចុប្បន្ននេះ លោក នួន ម៉េត បានស្នើសុំដល់អាជ្ញាធរស្រុកឆែប នឹងអាជ្ញាធរខេត្តព្រះវិហារ មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ចំពោះគាត់ផង ។
លោក ជួប ប្រធានសហគមន៍ការពារព្រៃឈើឆែបមួយ បានអោយដឹងថា ការប្តឹងលោក នួន ម៉េត្ត បានសហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅម្លូព្រៃពីព្រោះលោក នួន ម៉េត បានកាន់កាប់ដីដោយខុសច្បាប់ក្នុងដីសហគមន៍ ។
លោក អ៊ុំ សុភឿន អភិបាលស្តីទីស្រុកឆែប បានអោយថា លោកទើបឡើងមកកាន់កាប់ស្រុកក្នុងឆ្នាំ២០២៤ នេះទេ លោកអត់បានដឹងរឿងនេះទេ តែលោកនឹងបន្តស្រាវជ្រាវរកដំណោះស្រាយសមហេតុសមផលមួយដែលអាចទទួលយកបានទាំងអស់គ្នា ម្យ៉ាងរឿងជម្លោះដីធ្លីនេះបានទៅដល់ដៃតុលាការទៅហើយ ។
លោក សុខ សាន្តដារ៉ា អភិបាលរងខេត្តទទួលបន្ទុក មិនអាចសុំការបកស្រាយបំភ្លឺបានទេ ដោយសាទូរសព្ទ័របស់លោកខលមិនចូល ។
សូមស្តាប់កិច្ចសម្ភាសរបស់អ្នកយកព៍ត័មានជាមួយលោក នួន ម៉េត ដូចតទៅ…..
ទោះមានការលើកឡើងពីលោក នួន ម៉េត យ៉ាងនេះក្តី អង្គភាពសារព័ត៌មានយើងនៅតែរងចាំទទួលធ្វើការបកស្រាយ បំភ្លឺពី អាជ្ញាធរពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ អោយមានសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ ៕