ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ

ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញជាអធិបតី ចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ដាស់សក្តានុពលកសាងភាពធន់នឹងវិបិត្ត និងរីកចម្រើន” នៅមជ្ឍមណ្ឌលអភិវឌ្ឍន៏ធុរកិច្ច

ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញជាអធិបតី ចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី “ដាស់សក្តានុពលកសាងភាពធន់នឹងវិបិត្ត និងរីកចម្រើន” នៅមជ្ឍមណ្ឌលអភិវឌ្ឍន៏ធុរកិច្ច

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឍមណ្ឌលអភិវឌ្ឍន៏ធុរកិច្ច មានកម្មវិធី សិក្ខាសាលាស្តីពី “ដាស់សក្តានុពលកសាងភាពធន់នឹងវិបិត្ត និងរីកចម្រើន” ដែលមានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកទីផ្សារកម្ពុជា ,ឯកឧត្តម ផាត់ តូម៉ាស់ ក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកទីផ្សារកម្ពុជា, លោក ឈួន សុវណ្ណស័ក្ក, ប្រធានទំនាក់ទំនងជាតិ និងអន្តរជាតិនៃសមាគមអ្នកទីផ្សារកម្ពុជា, លោក សៅ សុវណ្ណារិទ្ធ , អគ្គលេខាធិការសមាគមអ្នកទីផ្សារកម្ពុជា, ព្រមទាំងវាគ្មិនកិត្តិយសជាច្រើនរូប និងសិក្ខាកាមចូលរួម សរុបប្រមាណជាង២០០នាក់ ដែលរៀបចំឡើងដោយ Daily Plus។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ជា ដែន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកទីផ្សារកម្ពុជា បានមានមតិសំណេះសំណាលជាមួយសិក្ខាកាមប្រកបដោយភាពរីករាយ និងបានចែករំលែកនូវបទពិសោធន៏ ព្រមទាំងផ្តល់នូវគន្លឹះសំខាន់ៗ យុទ្ឋសាស្រ្តមួយចំនួនពីការធ្វើអាជីវកម្ម ជូនដល់សិក្ខាដែលបានចូលរួម។

កម្មវិធីសិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញ ចែករំលែកពីវាគ្មិនដែលមានជំនាញ និងបទពិសោធន៍យូរឆ្នាំ នូវប្រធានបទដ៏មានសារៈសំខាន់ដូចជា៖
១) “ប្លង់យុទ្ឋសាស្រ្តអាជីវកម្ម ២០២៥ ដល់ ២០៣០” ដែលធ្វើបទបង្ហាញដោយ ឯកឧត្តម យន ម៉ាលឹមឆេង អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា
២) “អនាគតនៃការងារ រៀបចំកម្លាំងធនធានមនុស្ស សម្រាប់បរិបទប្រកួតប្រជែង ធ្វើបទបង្ហាញដោយ
លោក កាំង តាំង, HR & Administration Director, Belt Road Capital Management
៣) “ការដឹកនាំការលក់ក្នុងយុតសម័យ AI” ធ្វើបទបង្ហាញដោយលោក ស៊ូ សាវឿន, សហស្ថាបនិក និងអគ្គនាយកនៃក្រុមហ៊ុន Eagle Sales coach
៤) កិច្ចពិភាក្សា “ដាស់សក្តានុពល ទាក់ទងនឹងការលក់ ផ្នែកលក់ និងការអភិវឌ្ឍន៏អាជីវកម្ម។

កម្មវិធីសិក្ខាសាលានេះផងដែរ​ សិក្ខាកាមទទួលបាននូវចំណេះដឹង​ បទពិសោធន៍​ គន្លឹះគំនិតថ្មីៗ​ ដេីម្បីយកទៅអនុវត្ត​ន៍​ ក្នុងក្រុុមហ៊ុន​ រឺមុខរបរដែលកំពុងប្រកបរបរប្រចាំថ្ងៃ​ ជាពិសេសមុននឹងបញ្ជប់នៃកម្មវិធី គណអធិបតី វាគ្មិនកិត្តិយស និងសិក្ខាកាម បានចូលរួមថតរូបអនុស្សាវរីយ៏ជុំគ្នាប្រកបដោយភាតរភាព។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!