ទាន់ហេតុការណ៍
ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់.... - ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន! - ផ្លូវជាតិ​គ្មាន​សំរាម​ប្លាស្ទិក​ ព្រោះប្រជាជនកម្ពុជា​ ស្រឡាញ់​បរិស្ថាន - បន្ទាយមានជ័យ ជាខេត្តគំរូទីមួយ ក្នុងការចាត់វិធានការអ្នកមិនចូលរួមសម្អាតបរិស្ថាន

ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥

ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥

ខេត្តកំពង់ស្ពឺ៖ កាលព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ នេះឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងលោក ហន ភក្តី អភិបាលរងខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីលោកស្រី ម៉ែន សុីនួន ប្រធានមន្ទីរព័ត៌មានខេត្ត លោក លោកស្រីនាយកទីចាត់ការរដ្ឋបាលខេត្ត មន្ត្រីរាជការនៃមន្ទីរព័ត៌មាន និងលោក លោកស្រី អ្នកសារព័ត៌មាន នៅក្នុងខេត្តកំពង់ស្ពឺជាច្រើនរូបទៀត ពិធីនេះប្រារព្ធធ្វើនៅអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានប្រសាសន៍ថា÷ មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ត្រូវរៀបចំផែនការការងារ ដោយយោងតាមផែនការយុទ្ធសាស្ត្រ ព័ត៌មាន និងសោតទស្សន៍ឆ្នាំ ២០២៤ ឆ្នាំ២០២៨ យើងមានផែនទី ហើយមានឯកសារបង្ហាញផ្លូវរួចហើយ អ្វីដែលសំខាន់នោះមន្ទីរព័ត៌មានត្រូវយកផែនទីដែលបង្ហាញផ្លូវនោះ ត្រូវរៀបចំជាសុចនាករ គន្លឹះ (kpi) ថាតើយើងនៅខ្វះខាតអ្វីខ្លះ ធ្វើបានកម្រិតណា ដើម្បីហួសវែង ហើយចំណុចណាខ្លះដែលយើងត្រូវអនុវត្តបន្ត។ ខ្ញុំសូមលើកយកបាយការណ៍កន្លងមក គឺវាគ្រាន់តែជាលិខិតចេញចូល ប្រាប់ពីព័ត៌មានដែលយើងផលិតបាន ប៉ុន្តែយើងមិនបានកំណត់នូវសុចនាករថាតើ ប្រិយមិត្តរបស់យើងពេញចិត្ត ដល់កម្រិតណា ហើយព័ត៌មានរបស់យើងនឹងផ្ដល់ប្រយោជន៍ដល់អ្នកlike អ្នកshare បានកម្រិតណា។ ការបង្ហោះតាមបណ្ដាញសង្គម ក្នុងរយៈពេលកន្លងមក ថាតើ content ត្រូវបានគេចុច like share ប៉ុន្មាន? ប្រសិនបើមានការ share តិចតើមានមូលហេតុអ្វី? យើងត្រូវរកមធ្យោបាយណា ដើម្បីឲ្យមានអ្នកlike Share បានច្រើន ពីអ្នកប្រើបណ្ដាញសង្គម។ 

មន្ទីរព័ត៌មាន ត្រូវរៀបចំប្រព័ន្ធផ្សព្វផ្សាយអំពីយុទ្ធសាស្ត្របច្ចកោណ ទាំង ៦ ចំណុចរបស់រាជរដ្ឋាភិបាល វិស័យសក្តានុពលរបស់ខេត្ត ថ្នាក់ដឹកនាំរបស់ខេត្ត។ កន្លងមកតាមមន្ទីរនិមួយៗតែងតែលើកឡើងអំពីការខ្វះកម្លាំង ទើបមិនអាចទៅយកព័ត៌មាន តាមថ្នាក់ដឹកនាំបាន។ ប៉ុន្តែយើងត្រូវមានវិធីសាស្ត្រ អាចទទួលព័ត៌មាននេះបាន តាមរយៈជំនួយការរបស់លោក  ដើម្បីឲ្យមន្ទីរព័ត៌មានយករូបភាពទាំងអស់នោះមកធ្វើការចុះផ្សាយ ទាំងនេះគឺជាការច្នៃប្រឌិត និងជាតម្រូវការសម្រាប់ឆ្នាំ ២០២៥។ មន្ទីរព័ត៌មាន ត្រូវចងជាបណ្ដាញ តាមបណ្ដាក្រុង ស្រុកទាំងអស់នៅទូទាំងខេត្ត ហើយមន្ទីរត្រូវមើលតើនរណាជាជនបង្គោលក្នុងការផ្ដល់ព័ត៌មាន ពីតាម ក្រុង ស្រុកទាំងអស់នោះ។

ក្នុងកិច្ចតែប្រជុំបូកសរុបនោះដែរឯកឧត្តមបានបន្តទៀតថាពង្រឹងគុណភាពព័ត៌មាន យើងដឹងហើយថាព័ត៌មានពីមុនធ្វើឡើងរបៀបពិធីការ ហើយព័ត៌មានពិធីការនេះពុំសូវមានភាពទាក់ទាញ ពីអ្នកមើល អ្នកអាន ទស្សនា ប៉ុន្មាននោះទេ។ ដូច្នេះអ្នកផលិតព័ត៌មានត្រូវផ្ដោតទៅលើឥរិយាបថអ្នកមើលទស្សនា និងអ្នកអាន ដូច្នេះអ្នកផលិតព័ត៌មាន ត្រូវមានភាពវ័យឆ្លាត ចំពោះបើកផ្សព្វផ្សាយវិទ្យុ ទូរទស្សន៍ ពុំសូវអ្នកមើលច្រើននោះទេ តើគូផ្សព្វផ្សាយតាមប្រភេទណាដើម្បីឲ្យយុវជនមានការចាប់អារម្មណ៍ច្រើន។ បើយោងតាមការស្រាវជ្រាវឃើញថា ស្រទាប់យុវជន មិនត្រូវការព័ត៌មានវែងពេកនោះទេ បើអ្នកផលិតព័ត៌មានវែងពេកគ្មានអ្នកមើលស្មើ នឹងសូន្យ។ ដូច្នេះរាល់អ្នកផលិតព័ត៌មានទាំងអស់ ត្រូវក្តាប់ឲ្យបាននូវឥរិយាបថរបស់អ្នកទស្សនា ដូច្នេះយើងត្រូវផលិតរយៈពេល តែ២ នាទី ប្រកបដោយការច្នៃប្រឌិតធ្វើយ៉ាងណាឲ្យ ព័ត៌មាន បានគ្រប់ជ្រុង ខ្លី ខ្លឹម។ ព័ត៌មាន ត្រូវរៀបចំវគ្គបណ្ដុះបណ្ដាលដើម្បីពង្រឹងសមត្ថភាព ក្នុងការទទួលបានបទពិសោធន៍ថ្មីៗបន្ថែមទៀតពិសេសជំនាញឌីជីថល សម្រាប់អនុវត្តឆ្នាំ ២០២៥ ឆ្នាំ២០២៨។ ចំពោះព័ត៌មានក្លែងក្លាយ មន្ទីរព័ត៌មាន ត្រូវផលិត ជាសារ ឬខ្លឹមសារអប់រំ បញ្ជ្រាបការយល់ដឹង និងគ្រោះថ្នាក់កើតឡើងអំពីព័ត៌មានក្លែងក្លាយ។ ក្នុងព័ត៌មានក្លែងក្លាយ មាន(ប) ចំនួន ៣ -បញ្ជ្រាប -បន្សាប -បង្ក្រាប។ នាពេលដ៏ខ្លីខាងមុខនេះរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រសួងព័ត៌មាន ធ្វើយុទ្ធនាការនិយាយថាទេ (ចំពោះព័ត៌មានក្លែងក្លាយ) ដូច្នេះមន្ទីរព័ត៌មាននៅទូទាំងប្រទេសត្រូវធ្វើបុរេសកម្ម ឱ្យហើយមុនពេលយុទ្ធនាការមកដល់។ ក្រុមសាធារណៈមតិ បានបង្កើតឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅនេះ បង្កើតឡើង ដោយមានគោលការណ៍ផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ហើយត្រូវពង្រឹង សមត្ថភាព និងការវិភាគលើព័ត៌មាន ថាតើព័ត៌មាននោះរសើបប៉ុណ្ណា ហើយផែនការបន្ទាប់ ថាត្រូវធ្វើដូចម្ដេច។ ហើយការងារបន្ទាប់មន្ទីរព័ត៌មាន ត្រូវសហការល្អ ជាមួយ សាលាខេត្ត ដឹងមន្ទីរអង្គភាពជុំវិញខេត្តផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!