ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់.... - ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន! - ផ្លូវជាតិ​គ្មាន​សំរាម​ប្លាស្ទិក​ ព្រោះប្រជាជនកម្ពុជា​ ស្រឡាញ់​បរិស្ថាន - បន្ទាយមានជ័យ ជាខេត្តគំរូទីមួយ ក្នុងការចាត់វិធានការអ្នកមិនចូលរួមសម្អាតបរិស្ថាន - អាវុធ..ហត្ថ..ខេត្តកំ..ពង់ស្ពឺ..បង្ក្រាបក្រុ...មក្មេ..ងទំ...នើងរហ័សនាមថា «Team22» បានចំនួន០៥នាក - ក្រុមក្មេងទំនើងចំនួន០៣នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធកាន់ដាវ កាំបិត និងគ្រឿងញៀនចំនួន០៥កញ្ចប់.. - ក្រុមក្មេងទំនើងចំនួន០៣នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធកាន់ដាវ កាំបិត និងគ្រឿងញៀនចំនួន០៥កញ្ចប់.. - ក្លិនស្អុយសាយភាយចេញពីទឹកព្រែកកំពង់ស្មាច់ ខណ: រោងចក្រកែច្នៃស្បែកគោ ដែលមានស្លាកយីហោ.គូប៊ុន.(ខេមបូឌា)បាយអូថេកណឡង ឯ.ក. នៅតែបង្ហូរទឹកកខ្វក់ចូលបំពុលទឹកព្រែក... - អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ(ស្ត្រី)ចំនួន០១នាក់ពាក់ព័ន្ធករណីគ្រឿងញៀន..

បន្ទាយមានជ័យ ជាខេត្តគំរូទីមួយ ក្នុងការចាត់វិធានការអ្នកមិនចូលរួមសម្អាតបរិស្ថាន

បន្ទាយមានជ័យ ជាខេត្តគំរូទីមួយ ក្នុងការចាត់វិធានការអ្នកមិនចូលរួមសម្អាតបរិស្ថាន

«បើមានសំរាម ត្រូវជួលកម្មករប្រមូលចេញ ហើយត្រូវគិតថ្លៃពីម្ចាស់ផ្ទះដែលមិនបានចូលរួមសម្អាតបរិស្ថាន» ។ នេះជាប្រសាសន៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងសន្និបាតបូកសរុបការងារកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នៅសាលប្រជុំសាលាខេត្ត ។

ក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី បានណែនាំដល់អាជ្ញាធរក្រុង ស្រុក-ខណ្ឌ ឃុំ-សង្កាត់ ត្រូវពិនិត្យមើលបញ្ហាសំរាមដែលធ្វើអោយប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ និងបង្កអោយមានបញ្ហាស្ទះប្រព័ន្ធលូរំដោះទឹកប្រឈមការលិចលង់ ។ ឯកឧត្តមលើកឡើងថា «បើឃើញមានសំរាម ត្រូវជួលកម្មករសម្អាតចេញ ហើយត្រូវទារលុយពីម្ចាស់ផ្ទះដែលមិនទុកដាក់សំរាមអោយបានល្អ» ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រយៈពេលកន្លងមក ដូចជានៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ដែលជាកន្លែងទីប្រជុំជនសម្រាប់ទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកលេងកម្សាន្ត និងចូលរួមសម្អាតបរិស្ថានទីក្រុង មានសោភ័ណភាពដូចជានៅមានកម្រិតនៅឡើយ ព្រោះនៅរដូវវស្សាឃើញថា នៅក្រុងប៉ោយប៉ែតមានផ្លូវមួយចំនួននៅពេលមានភ្លៀងខ្លាំងទឹកលិចផ្លូវធ្វើអោយប្រជាពលរដ្ឋរស់នៅជួបការលំបាក ។
ឯកឧត្តម អ៊ុំ រាត្រី បានណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ចំពោះសំរាម ដើម្បីការពារបរិស្ថាន និងសុខុមាលភាពប្រជាពលរដ្ឋ នៅពេលឃើញសំរាមនៅកន្លែងណាត្រូវជួលកម្មករ ឬក្រុមអនាម័យសម្អាតចេញ ហើយត្រូវយកលុយពីម្ចាស់ផ្ទះដែលមិនបានចូលរួមសម្អាតតបរិស្ថាន ហើយត្រូវណែនាំធ្វើកិច្ចសន្យា បើនៅមិនស្តាប់ត្រូវមានចំណាត់ការ ។

វិធានការរបស់ឯកឧត្តមអភិបាលខេត្ត ចាត់ទុកជាខេត្តទីមួយ ដែលមានឆន្ទៈស្រឡាញ់ និងថែរក្សាបរិស្ថានពិតប្រាកដ រួមទាំងប្តេជ្ញាធ្វើឲ្យខេត្តរបស់លោកក្លាយជាខេត្តមួយស្អាត ស្អាតទាំងក្រៅ ស្អាតទាំងក្នុង មានន័យថា ស្អាតខាងក្រៅ ប្រៀបបាននឹងសម្រស់ឆោមលោម ដែលធ្វើឲ្យភ្ញៀវទាក់ភ្នែកចង់គយគន់ និងចង់មកលេងប្រទេសកម្ពុជា, ចំណែកស្អាតខាងក្នុង គឺអត្តចរិតផ្នត់គំនិត ធ្វើឲ្យមនុស្សជុំវិញខ្លួនគប្បីទាក់ចិត្ត រស់នៅក្នុងភាពស្អាតជានិច្ច ។

ដូចប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ធ្លាប់លើកឡើងថា កម្ពុជាស្អាត ជាកម្មវិធីសម្អាតភពដែនដី ដូចយើងសម្អាតផ្ទះរបស់យើងអញ្ចឹងដែរ។ បរិស្ថានជាជីវិតរបស់យើង បរិស្ថានមិនល្អ ខ្យល់អាកាសមិនល្អ វានឹងធ្វើឱ្យជីវិតយើងមិនល្អទៅតាមហ្នឹងដែរ។

សព្វថ្ងៃ ថ្វីត្បិតយើងខិតខំថែរក្សាបរិស្ថានបានយ៉ាងល្អក៏ដោយ តែបញ្ហាសំរាមនៅតាមទីប្រជុំជនមួយចំនួននៅជួបបញ្ហា ដូច្នេះមិនមែនក្រសួងបរិស្ថានតែមួយអាចសម្រេចគោលដៅនេះបានតែម្នាក់ឯងទេ គឺត្រូវការឆន្ទៈ និងទឹកចិត្តយើងទាំងអស់គ្នាទេ ទើបសម្រេចបានគោលដៅដ៏ល្អបាន ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!