(កំពង់ស្ពឺ)៖ អាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនក្រុម ក្មេងទំនើងចំនួន០៣នាក់ ពាក់ព័ន្ធកាន់កាំបិតផ្គាក់ និងដាវ និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ក្នុងប្រតិបត្តិការឃាត់ខ្លួន ខាងលើនោះដែលធ្វើឡើងនៅត្រង់ចំណុច ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៣:៣១នាទី កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស ដឹកនាំដោយលោក វរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាប បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសី។ បានចុះបង្រ្កាបក្មេងទំនើងដែលបានកាន់កាប់នៅដាវចំនួន០១ដើម កាំបិតផ្គាក់ចំនួន១ដើម និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខ្ទមដីឡូតិ៍ទុកចោលមួយកន្លែង ភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងទៀតថា ក្នុងប្រតិបត្តិការនោះកម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។
ទី១.ឈ្មោះ គឹម សំអាត ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ទី២.ឈ្មោះ មឿន សុធា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ទី៣.ឈ្មោះ សាត សុរិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានបន្តទៀតថា ក ម្លាំងអាវុធហត្ថបានចាប់យកវត្ថុតាងរួមមាន:ម្សៅក្រាមសរថ្លាចំនួន ៥កញ្ចប់ ,ទូរស័ព្ទចំនួន០១គ្រឿង,ម៉ូតូ០១គ្រឿង,កាំបិតផ្គាក់១ដើម,ដាវមួយ១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ព្រមទាំងឧបករណ៍ជក់បារីអេឡិចត្រូនិចចំនួន២ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនខ្លួនមកបញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនិតិវិធី៕
#រូបភាព #បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ
យើងត្រូវនិយាយថាទេចំពោះគ្រឿងញៀន.គ្រឿងញៀនបំផ្លាញការសិក្សា និងជីវិតស្រស់ថ្លា របស់យើងទាំងអស់គ្នា។