ខេត្តកំពង់ឆ្នាំង÷មួយរយៈពេលកន្លងមកថ្មីនេះគេសង្កេតឃើញមានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរិះគន់ដើម្បីស្ថាបនាទៅលើអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញដែលពាក់ព័ន្ធក្នុងការជំរុញឲ្យមានការទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទដឹកជញ្ជូនលៀសតាមរថយន្តខុសច្បាប់ក្នុងទឹកដីខេត្តកំពង់ឆ្នាំងផងដែរជាពិសេសនោះមានឈ្មួញរកស៊ីដឹកជញ្ជូនលីសជាច្រើនកំពុងតែដើរអួតក្អេងក្តែងៗឬបំបាក់ស្មារតីអ្នកសារព័ត៌មានដោយសំអាងលើ មានបងធំម្នាក់ជាអ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំងជាអ្នកកាងឱ្យក្រុមខ្លួនផងដែរ ក៌ប៉ុន្តែការផ្សព្វផ្សាយឬសេចក្តីជូនដំណឹងទាំងអស់នេះបែជាសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ពាន់ទាំងនោះហាក់បីដូចជាធ្វើមិនដឹងមិនលឺទោះខិតខំផ្សព្វផ្សាយជូនដំណឹងភាពដ៌ដែលៗយ៉ាងណាក៌ដោយក៌សមត្ថកិច្ចឬមន្ត្រីជំនាញនៅតែបន្តបើកភ្លើងខៀវឲ្យក្រុមឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសលៀសរៀងរាល់យប់ថ្ងៃទៅវិញកក្តាត្រង់នេះសរបញ្ជាក់ឲ្យឃើញច្បាស់ថាដោយសារតែបានទទួលផលប្រយោជន៍ពីរក្រុមឈ្មួញភ្លេចតួនាទីក្នុងការទប់ស្កាត់ឬបង្ក្រាបអស់រលីងទៅហើយ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋបានឲ្យអ្នកសារព័ត៌មានយើងដឹងថា មានក្រុមឈ្មួញចាក់លៀសប្រើសុទ្ធតែរទូកម៉ាស៊ីនខ្នាតយក្សជាច្រើនគ្រឿង ខិតខំប្រឹងអូស ឬកាវលៀសតូចៗ សូម្បីតែកូនលៀស និងចៅលៀស អូសកកូពេញផ្ទៃទឹកបឹងទន្លេសាប ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងដល់ ជីវ:ចម្រុះ ពពួកប្លុងតុង អេកូឡូស៊ី ដែលជាពពួកចំណីត្រី និងជាប្រភពត្រីពងកូនក្រោមទឹកដ៏មានសារៈសំខាន់ នារដូវបិទនេសាទ នឹងបើកនេសាទ ខណៈមានមេឈ្មួញជាមន្ត្រីយោធាឈ្មោះ លឿង សង្វាត (ហៅថាន់)បានឱ្យមេការត្រូវជាប្អូនបង្កើត ឈ្មោះ បុិច សៀកលីន ជាជនជាតិវៀតណាម ចាំប្រមូលទិញលៀសល្អិតល្អិតសង្ស័យអត់មានលិខិតអនុញ្ញាតិ ខណ:ឈ្មួញជាមន្ត្រីយោធាឈ្មោះ លឿង សង្វាត (ហៅថាន់) បានកំពុងល្បីល្បាញជាឈ្មួញជើងខ្លាំងជាមន្ត្រីយោធា ដែលសមត្ថកិច្ចនិងមន្ត្រីជំនាញនៅស្ងាត់ស្ងៀមឈឹង ហាក់ធ្វើមិនដឹង ធ្វើមិនឮ សង្ស័យឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ.?
ជាក់ស្តែងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លៀសរាប់សិបតោនដឹកតាមទូកខ្នាតធំៗ យកមកឡើងនៅតាមបណ្តាទីតាំង មួយចំនួន តាមជួរមាត់ទន្លេ នៅត្រង់ចំណុចមុខសាលាឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលក្រុមកម្មករជាច្រើនបានជញ្ជូនចេញ សាងដាក់រថយន្តវេរអង្គឬរថយន្តយីឌុបខ្នាតយក្សដែលមានផ្លាកលេខបាត់ដំបង 3.A 33.76.ដឹកយ៉ាងគគ្រឹកគគ្រេងយកទៅលក់ឆ្លងដែនទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃដោយរលូន ខណ:គេនៅមិនទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាមួយចេញមកធ្វើការទប់ស្កាត់ និងចាត់វិធានការបង្ក្រាបនៅឡើយ។
ពាក់ព័ន្ធនឹងព័ត៌មានបទល្មើសនេសាទនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងនេះដែរ កន្លងមកគេសង្កេតឃើញមានបុគ្គលម្នាក់មិនដឹងមានតួនាទីជាអ្វីឲ្យពិតប្រាកដនោះទេ.! តែងតែចេញមុខធ្វើរបាយការណ៍(ភូតកុហក) ថ្នាក់ដឹកនាំខេត្តថាមិនមានបទល្មើស ករណីការចុះផ្សាយរបស់អង្គភាពសារព័ត៌មាននោះ មិនមានការពិតនិងបានចេញមុខមក ចុះផ្សាយនឹងឡាយប្រតិកម្ម ជំនួសអជ្ញាធរនឹងសមត្ថកិច្ចទៀតផង។
គួរបញ្ជាក់ផងដែលថាកាលពីកន្លងទៅប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ទៅឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តដែលជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់និងឈានដល់ការបង្ក្រាបផងដែរ ស្របគ្នានោះ ឯកឧត្ដម ស៊ុនសុវណ្ណារិទ្ធ អភិបាលនៃគណ:អភិបាលខេត្តកំពង់ឆ្នាំង បានប្ដេជ្ញាថា លោកនឹងយកចិត្តទុកដាក់បង្ក្រាបរាល់បញ្ហាបទល្មើសនេសាទ ដែលកំពុងកើតមាននៅក្នុងបឹងទន្លេសាទក្នុងភូមិសាស្រ្តទឹកដីខេត្តកំពង់ឆ្នាំង ហើយលោកក៏មិនអោយបទល្មើសទាំងនោះមកក្បែឬពាក់ព័ន្ធនឹងរូបលោកផងដែរ ទោះជាក្នុងកាលះទេសះណាក៏ដោយ ។ ប៉ុន្តែគេសង្កេតឃើញសកម្មភាពក្រុមប្រព្រឹតបទល្មើសគ្រប់រូបភាពនៅតែបន្តសកម្មភាពបានជារៀងរាល់ថ្ងៃខណៈ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តនិងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង នៅប្រើល្បិចកលស្ពិនភ្នែកថ្នាក់ដឹកនាំជាហេតុបណ្ដាលឱ្យជីវចម្រុះ ជាមច្ឆាជាតិ គ្រប់ប្រភេទរស់នៅក្នុងបឹងទន្លេសាប ត្រូវបានបាត់បង់ រលាយហិនហោច ខ្ទេចខ្ទីអស់ដោយសារពួកឈ្មួញទុច្ចរិតឃុបឃិតគ្នាជាមួយនិងមន្ត្រីសុីប្រាក់ខែរាស្រ្តបំផ្លាញជីវចម្រុះជាមច្ឆាជាតិរបស់រដ្ឋនោះ។
ដូច្នេះដើម្បីរក្សា ប្រសិទ្ធភាព បទបញ្ជារបស់ប្រមុខដឹកនាំ ជុំវិញនឹងបញ្ហា បទល្មើសនេសាទដែលកើតមានយ៉ាងពេញបន្ទុកច្រើនចំណុច ដូចខាងលើនេះ មហាជនសំណូមពរដល់លោកអភិបាល នៃគណៈអភិបាល ខេត្តកំពង់ឆ្នាំង មេត្តាបង្កើតគណៈកម្មការចម្រុះឯករាជដើម្បីចុះបង្រ្កាបនិងទប់ស្កាត់ឱ្យបានទាន់ពេលវេលាផងទាន
ម្យ៉ាងវិញទៀតមហាជនសំណូមពដល់ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង គួរដល់ពេលដុះក្អែលមន្ត្រីយោធាជាឈ្មួញរកស៊ីដឹកលៀស ឈ្មោះ លឿង សង្វាត (ហៅថាន់) ដើម្បីជាគំរូដល់មន្ត្រីយោធាដទៃទៀតផងចុះ។
ប្រជាពលរដ្ឋសូមសំណូមពរឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខប្រមាញ់ និងនេសាទ សូមដាក់ឱ្យកម្លាំងជំនាញពាក់ព័ន្ធគ្រប់បណ្ដាខេត្ត ជុំវិញបឹងទន្លេសាបចុះមកធ្វើការទប់ស្កាត់និងចាត់វិធានការបង្ក្រាបទាន់ពេលវេលាផងទាន។
ជុំវិញការចុះផ្សាយខាងលើនេះដែរ អ្នកសារព័ត៌មានយើងមិនទាន់បានសុំការបកស្រាយបំភ្លឺពីមន្ត្រីជំនាញពាក់ព័ន្ធ នឹងមេឈ្មួញជាមន្ត្រីយោធាឈ្មោះ លឿង សង្វាត (ហៅថាន់) នៅឡើយទេ ដោយមិនមានលេខទូរសព្ទទំនាក់ទំនង រហូតមកដល់ថ្ងៃចេញផ្សាយនេះ អ្នកសារព័ត៌មានយើងខ្ញុំរងចាំទទួលការបកស្រាយ ពីស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានភាពសុក្រិត និងយុត្តិធម៌តែប៉ុណ្ណោះ សូមអរគុណ៕