(កំពង់ស្ពឺ)៖ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៦:០០នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ទោណុល ដារា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានសហការជាមួយមូលដ្ឋានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ភេទស្រី ពាក់ព័ន្ធករណីគ្រឿងញៀន។ឈ្មោះ នាង គន្ធា ភេទ ស្រី អាយុ៤២ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំភូមិ៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ចាប់យកវត្ថុតាងរួមមាន:ម្សៅក្រាមសរថ្លាចំនួន ០៥កញ្ចប់,ទូរស័ព្ទចំនួន០២គ្រឿង,ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន នឹងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន: ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕
ការផលិត ចរាចរ រក្សាទុក ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់។
#អត្ថបទនឹងរូបភាព #បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ