កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ច និងធ្វើកំណែទម្រង់ កងរាជអាវុធហត្ថឆ្នាំ២០២៤ លើកទើសដៅការងារឆ្នាំ២០២៥ ផ្សព្វផ្សាយផែនការយុទ្ធដំណើរទ័ព និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥ ដោយមានការចូលរួមពីលោកមេបញ្ជាការរង, សេនាធិការរង, ប្រធាន.អនុប្រធានមន្ទីរ, នាយ.នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក មេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដែលមានការពាកក់ព័ន្ធ ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ មេញ្ជាការ បានចែកអំពូលអំពឹលអំពែកចំនួន៩៦គ្រាប់ អាវចរាចរណ៍ចំនួន១០បន្ថែមទៀត ដល់បណ្តាក្រុងស្រុក និងកងអនុសេនាធចល័ត ដើម្បីបំពេញតម្រូវការក្នុងការប្រើប្រាស់៕
អត្ថបទ.រូបភាព.បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ