ទាន់ហេតុការណ៍
កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់.... - ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន! - ផ្លូវជាតិ​គ្មាន​សំរាម​ប្លាស្ទិក​ ព្រោះប្រជាជនកម្ពុជា​ ស្រឡាញ់​បរិស្ថាន

ឯកឧត្តម ជួន ណារិន្ទ ហាមដល់មន្រ្តីនគរបាល កុំយកតួនាទីឋានន្តរសក្តិទៅគំរាមគៀបសង្កត់ពលរដ្ឋដាច់ខាត~~~~~

ខេត្តព្រះសីហនុ ៖ ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈឆ្នាំ២០២០ ទិសដៅការងារបន្ត និងសម្រួលភារកិច្ច តែងតាំងមុខតំណែងនគរបាលចំនួន ១៨នាក់ និងបំពាក់ឋានន្តរសក្តិ ចំនួន១៤៨នាក់ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលមានថ្នាក់អនុសេនីយ៍ឯក ថ្នាក់អនុសេនីយ៍ទោ ថ្នាក់អនុសេនីយ៍ត្រី និងព្រិន្ទបាលឯកផងដែរ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានមានប្រសាន៍យ៉ាងមុតមាំថា កងកម្លាំងនគរបាលក្រោមឱវាទទាំងអស់ មិនត្រូវយកតួនាទី ឋានន្តរសក្តិរបស់ខ្លួនយកទៅគៀបសង្កត់ប្រជាពលរដ្ឋក្នុងប្រការណាមួយជាដាច់ខាត ជាពិសេសមន្រ្តីនគរបាលដែលទើបតែងតាំងមុខតំណែងបំពាក់ឋានន្តរសក្តិនាពេលនេះតែម្តង ហើយក្នុងនាមជាកងកម្លាំងនគរបាល ត្រូវតែបំរើការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង ។

មិនតែប៉ុណ្ណោះ លោកឧត្តមសេនីយ៍ស្នងការ បានសង្កត់ធ្ងន់អំពីបញ្ហា រថយន្តធុនធំ និងរថយន្តក្រឡុកស៊ីម៉ង់ត៍មួយចំនួន ដែលបំពាក់ភ្លើងហ្វា ពីមុខ ចំហៀង និងពីក្រោយរថយន្តដែលខុសបច្ចេកទេស ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកធ្វើចរាចរណ៍តាមដងផ្លូវ ព្រោះចាំងភ្នែកអ្នកបើកបរអាចបង្កគ្រោះថ្នាក់ ដូច្នេះលោកស្នងការ បានដាក់បទបញ្ជារអោយស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ត្រូវរឹតបន្តឹង និងចុះអនុវត្តច្បាប់អោយបានម៉ឺងម៉ាត់បំផុត ពិសេសត្រូវរៀបចំសណ្តាប់ធ្នាប់ការនៃការចតរថយន្ត ម៉ូតូ កង់បី ឬកង់បីឥណ្ឌាផ្សេងៗទៀតផងដែរ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!