កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទិត្យ វុទ្ធី អភិបាលរងខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកនាយករដ្ឋបាលខេត្ត លោក លោកស្រីនាយកទីចាត់ការទាំង០៥ និងលោកប្រធានអង្គភាពទាំង២ ចំណុះសាលាខេត្ត ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំសាលាខេត្ត (សាលប្រជុំ យឹម សុខុម)។
របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ០៧ របស់ក្រុមប្រឹក្សាខេត្ត។
២. ពិនិត្យ និងអនុម័តរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែ ធ្នូ និងប្រចាំឆ្នាំ ២០២៤ របស់រដ្ឋបាលខេត្ត។
៣. ពិនិត្យ និងអនុម័តសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ ២០២៥-២០២៧។
៤. ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រតិទិនការងារសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តឆ្នាំ ២០២៦-២០២៨។
៥. ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឧបត្ថម្ភជូនមន្ត្រីរាជការ បុគ្គលិក នៃរដ្ឋបាលខេត្តសម្រាប់ខែ ធ្នូ ឆ្នាំ ២០២៤។
៦. បញ្ហាផ្សេងៗ
- ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ ព្រមទាំងលើកទិសដៅបន្ត ក្នុងការ
ជំរុញការប្រមូលសៀវភៅអត្រានុកូលដ្ឋានគ្រប់ប្រភេទពីឃុំ-សង្កាត់ មកសាលាក្រុង-ស្រុកទាំង៩ -ចុះបើកប្រអប់សំបុត្រនិងបណ្តឹងតវ៉ា តាមបណ្តារឃុំ សង្កាត់ និងទីប្រជុំជន ក្នុង ក្រុង ស្រុក ទូទាំងខេត្ត -ជំរុញដំណើរការកសាងផែនការអភិវឌ្ឍន៍ខេត្តក្រុង ស្រុក ២០២៥-២០២៩ – បន្តចុះតាមដានវឌ្ឍនៈភាពការសាងសង់សំណង់នានាតាមបណ្តាក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ – បន្តការចុះសម្របសម្រួល ដោះស្រាយករណីវិវាទដីធ្លីដែលនៅសេសសល់ពីឆ្នាំចាស់
-បន្តជំរុញការផ្តល់សេវារដ្ឋបាលប្រកបដោយ ប្រសិទ្ធិផល ប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព ភាពជឿទុកចិត្ត ឱ្យកាន់តែល្អប្រសើរ – សហការជាមួយមន្ទីរជំនាញក្នុងការពិនិត្យបច្ចេកទេសលើសេវាដែលស្នើសុំរបស់ប្រជាពលរដ្ឋឱ្យទាន់ ពេលវេលាកំណត់ និងចុះពិនិត្យដល់ទីតាំងជាក់ស្តែង – អប់រំផ្សព្វផ្សាយការបង្ការជំងឺឆ្លង និងមិនឆ្លងដូចជា ជំងឺគ្រុនឈាម គ្រុនចាញ់ អុតស្វា ផ្តាសាយបក្សី ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម – បន្តចុះស្រាវជ្រាវ និងទប់ស្កាត់ការកាប់រាន ឈូសឆាយ ហ៊ុំព័ទ្ធដីព្រៃឈើយកធ្វើជាកម្មសិទ្ធិ និងបង្ក្រាប បទល្មើសព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ – បន្តសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធនឹងអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ដើម្បីការពារទប់ស្កាត់ បង្ក្រាប បទល្មើសធនធាន ធម្មជាតិ និងកិច្ចគាំពារបរិស្ថានឱ្យបាន- ត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការឆ្លើយតប និងដោះស្រាយផលប៉ះពាល់នានាដែលបង្កឡើង ដោយគ្រោះមហន្តរាយ ពិសេសគ្រោះមហន្តរាយទឹកជំនន់នៅក្នុងរដូវវស្សាផងដែរ។