(កំពង់ស្ពឺ)៖នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ស្រេង លីហួរ នាយការិយាល័យ សុខាភិបាល មន្ទីរភស្តុភារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលកំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី (ច្បារអំពៅ)។
ក្នុងឱកាសសួសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានឧបត្ថម្ភនូវ ថវិកាចំនួន ២០០.០០០រៀល(ម្ភៃមុឺនរៀល) នឹងគ្រឿងឧបភោគបរិភោគ រួមមាន៖ទឹកសុទ្ធកម្ពុជាចំនួន 2កេស,អង្ករ2បេ,មី2កេស នឹងទឹកផ្លែឈើ 2កេសផងដែរ។
ជាចុងក្រោយលោកអនុសេនីយ៍ឯក ស្រេង លីហួរ និងក្រុមគ្រួសារ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត នឹងជួនពរជ័យដល់លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារអាវុធហត្ថដែលអមតំណើរ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕