កំពត% នៅព្រឹកថ្ងៃពុធ ៣កើតខែកត្តិកឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩
ឯកឧត្តមជាវតាយអភិបាលខេត្តកំពតនិងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានដឹកនាំសមាជិកសមាជិកាគណៈកម្មាធិការសាខាចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន២៣២គ្រួសារនៅស្រុកអង្គរជ័យនិងស្រុកឈូកដោយឧបត្ថម្ភថវិកាសរុប៣៧,៦០០,០០០រៀលជូនដល់ប្រជាពលរដ្ឋរលំផ្ទះទាំងស្រុងចំនួន៨គ្រួសារ, ធ្លាក់ផ្ទះពីលើជើងតាងចំនួន១៨គ្រួសារ, និងរបើកដំបូលផ្ទះចំនួន២០៦គ្រួសារ។
ព្រមទាំងបានឧបត្ថម្ភថវិកាសរុប១,៧៥០,០០០រៀលដល់ប្រជាពលរដ្ឋរងរបួសដោយសារខ្យល់កន្ត្រាក់ចំនួន៣នាក់ដែលកំពុងស្នាក់នៅមន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ។
ដោយឡែកឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភថវិកាសរុប១,០៨០,០០០រៀលដល់យុវជនកាកបាទក្រហមចំនួន១៦នាក់, កងកម្លាំងប្រជាការពារចំនួន៣២នាក់, និងក្រុមប្រឹក្សាឃុំចំនួន៦នាក់។