ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

ស្ទឹងស្នាយពលត្រូវឈ្មួញជីកកកាយយកអាចម៌ដី លក់យកលុយចែកគ្នា គ្មានអាជ្ញាធរណាទុបស្គាតឡើយ…

 

(ព្រៃវែង)៖ ជាឱកាសល្អនៅពេលប្រទេសជាតិកំពុងជួបវិបត្តិបញ្ហាជំងឺកូវីដ១៩កំពុងតែរាតត្បាតឯថ្នាក់ដឹកនាំកំពុងតែទប់ស្កាត់ រីឯជនឆ្លៀតឱកាសនិយមបានលួចជីកដីស្ទឹងសាធារណៈលក់ ដើម្បីបំពេញមហិច្ឆតាខ្លួន ដោយអាជ្ញាធរជាអ្នកបើកភ្លើងខៀវពីក្រោយ។

ដីស្ទឹងស្នាយពលដែលឈ្មួញជីកយកអាចម៌លក់នោះនៅខាងលិចផ្សារស្នាយពលស្ថិតក្នុងភូមិពារាំង ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។

ប្រភពពីពលរដ្ឋបានឱ្យដឹងថា ស្ទឹងស្នាយពលគឺចំណុចប្រសព្វរវាងឃុំរការ និងឃុំរាប ដោយសព្វថ្ងៃអាកាសធាត់ក្តៅមានភាពរាំងស្ងួត ធ្វើឱ្យទឹកស្ទឹងបឹងបួបមានការរីងស្ងួតហួតហែង ទើបឈ្មួញខិលខូចមួយចំនួនបានយកគ្រឿងមកជីកកកាយយកអាចម៌ដីលក់ឡើងក្រហេងក្រហូងដូចរណ្តៅបាយខុម តាមតែអំពើចិត្តយកទៅចាក់នៅតាមដីឡូដ៌ និងចាក់តាមភូមិឱ្យពលរដ្ឋយកតម្លៃពេញតែម្តង។

គួរបញ្ចាក់ថា អាចម៌ដីព្រែកស្ទឹងបឹងបួរជាសម្បត្តិ៍សាធារណៈគឺតម្រូវយកទៅកសាងធ្វើផ្លូវ ចាក់បំពេញនៅទីធ្លារវត្តមន្ទីរពេទ្យសាលារៀនជាដើម។

ប្រភពដដែរបានបន្តទៀតថា សង្ស័យអាជ្ញាធរត្រូវសំណែនដល់ក៍ហើយមើលទៅ បានគ្មានអើពើអ្វីទាំងអស់ និយាយចំមើលមិនឃើញស្តាប់មិនលឺងាបត្រចៀកស្តូកតែម្តង។

មិនតែប៉ុណ្ណោះគេគ្រឿងចក្របីវង់កំពុងសម្រុកជីកដណ្តើមគ្នាភ្លូកទឹកភ្លូកដី ហុយធូរលីដីនិងផ្សែងចេញពីគ្រឿងចក្រឡើងងងឹតស្ទឹងស្នាយពល។

ឆ្លើយតបនិងការលើកឡើងខាងលើរភ្ញាក់ងារសាព័ត៌មានយើងមិនអាចសុំការបកស្រាយពីម្ចាស់គ្រឿងចក្របានទេ ព្រោះគ្នាលេខទូរស័ទ្ទ។

ប៉ុន្តែលោក ផន សុផល មេឃុំរាបស្តីទីបានឱ្យដឹងថា ម្ចាស់គ្រឿងចក្របានដាក់សំណើរសុំជីកដីស្ទឹងស្នាយពលមកឃុំ រួចឃុំបានបញ្ជូនទៅសាលាស្រុកពារាំង ហើយស្រុកជាអ្នកឱ្យជីកលោកបានត្រឹមតែចូលរួមដឹងលឺប៉ុណ្ណោះ ក្នុងនោះដែរលោក ហុង ដានី មន្ត្រីសាធារណៈ និងដឹកជញ្ជូនស្រុកពារាំងបានអះអាងថា ការជីកយកអាចម៌ដីស្ទឹងស្នាយពលនេះ គឺដឹកចាក់ឱ្យពេទ្យស្រឺុនៅលើដីដែលកំពុងមានទំនាស់ ដើម្បីឱ្យរឿងធំមកនៅរឿងតូច។

ចំពោះលោក ហ៊ី ធួក អភិបាលស្រុកពារាំងបានឱ្យដឹងថា រឿងគ្រឿងចក្រជីកស្ទឹងស្នាយពលនុង សួរទៅលោកមេឃុំរាប និងខាងសាធារណៈស្រុកបានដឹងច្បាស់។

រីឯលោក ជុំ សុភី ប្រធានមន្ទីរធនធានទឹកខេត្តព្រៃវែងបានបញ្ជាក់ថា គ្មានគំរោងស្តារស្ទឹងស្នាយពលទេ ចំពោះការជីកកកាយយកអាចម៌ដីលក់និងក៍លោកមិនបានដឹងដែរ៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!