ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ

អុញនោះកងកម្លាំងនគរបាលជាតិប្រមាណជិត ៤ ០០០ នាក់នឹងត្រូវដាក់ពង្រាយជិត ៦០០ ទីតាំង​ ដោយប្រើប្រាស់មធ្យោបាយ ចំនួន ៣៦៤ គ្រឿង ក្នុងនោះរថយន្ត ៦៦ គ្រឿង និង ម៉ូតូ ២៩៨ គ្រឿង ដើម្បី​រង់ចាំឃាត់យានយន្តបើកបរល្មើសច្បាប់….

 

ភ្នំពេញ÷ដើម្បីឱ្យការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី នៅថ្ងៃទី ១ ខែឧសភា ខាងមុខនេះមានប្រសិទ្ធភាពនោះ កងកម្លាំងនគរបាលជាតិប្រមាណជិត ៤ ០០០ នាក់នឹងត្រូវដាក់ពង្រាយជិត ៦០០ ទីតាំង​ ដោយប្រើប្រាស់មធ្យោបាយ ចំនួន ៣៦៤ គ្រឿង ក្នុងនោះរថយន្ត ៦៦ គ្រឿង និង ម៉ូតូ ២៩៨ គ្រឿង ដើម្បី​រង់ចាំឃាត់យានយន្តបើកបរល្មើសច្បាប់ ។

ការដាក់កំហិត និង ការរឹតបន្តឹងច្បាប់ចរាចរណ៍នាពេលនេះ គឺ រដ្ឋាភិបាលមានគោលបំណងតែមួយគត់ ដើម្បីការពារ អាយុជីវិត និង សុវត្តិភាព ជូនប្រជាពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មីគោកថ្មីនេះ ទាំងអស់គ្នា ។
ដើម្បី​អនុវត្ត​ន៍ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ឱ្យមាន​ប្រសិទ្ធភាព ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេត សាវឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ កាលពី​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ ​ផ្ញើ​ជូន​សាធារណជន​ពីការចាប់ផ្តើមអនុវត្តន៍ច្បាប់ចរាចរណ៍ថ្មីនេះ ។

​តាមសេចក្ដីជូនដំណឹង ស្តី​ពី​ការ​រឹត​បន្តឹង​ ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោកថ្មីនេះនឹងអនុវត្តន៍ ចាប់ពី​ថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២០នេះតទៅ ។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេត សាវឿ​ន បាន​ធ្វើការអំពាវនាវ ឱ្យបងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​គោរពច្បាប់​ទាំងអស់គ្នា​ដើម្បី​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​ខ្លួន និង​ អ្នកដទៃ ។

ជាមួយគ្នា​នោះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេត សាវឿ​ន បាន​សង្កត់ធ្ងន់​ថា កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំង​ប្រទេសនឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ តម្លាភាព ស្មើភាព គ្មាន​ការលើកលែង និង មាន​សីលធម៌ វិជ្ជាជីវៈ ព្រមទាំង​ឥរិយាបថ​ថ្លៃថ្នូរ ទន់ភ្លន់ និង ​ម៉ឺងម៉ាត់​ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!