ខេត្តត្បូងឃ្មុំ៖ ទីតាំងសង្វៀនជល់មាន់ និងល្បែងស៊ីសងខុសច្បាប់គឺ (អាប៉ោង)ដ៏ធំ មួយកន្លែង គេបានស្គាល់ច្បាស់ថាម្ចាស់ឈ្មោះ ថុន បានមកបើកលេងនៅភូមិឈើទាលជ្រុំ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្ត្បូងឃ្មុំ មើលទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋហើយនិងម្ចាស់បើល្បែងសុីសងប្រជល់មាន់និងអាប៉ោងមួយកន្លែងនេប្រហែលជាត្រូវរ៉ូវគ្នាជាប្រព័ន្ឋហើយមើលទៅបានជាមិនហ៊ានធ្វើការបង្រ្កាបប្រភពពីរពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថា មានល្បែងសុីសងប្រជល់មាន់និងអាប៉ោងដ៍ធំជាងគេបានស្គាល់ម្ចាស់ឈ្មោះថុន កាលពីរមុនធ្លាប់បើកលេងនៅភូមិស្រឡប់ម្តងរួចទៅហើយប៉ុន្តែនៅទីនោះមានជម្លោះ ប្រកែកគ្នាជាមួយអ្នកសារព័ត៌មានហើយក៏បានផ្អាកមួយរយៈពេល ប៉ុន្តែពេលនេះគេបានឃើញឈ្មោះថុន បាននាំបក្សពួកមកបើកលេងល្បែងសុីសងនៅភូមិឈើទាលជ្រុំម្តងទៀត ហើយតាំងពីបើកលេងមកដល់ពេលនេះដំណើរការបានយ៉ាងរលូនទៀតផងឬមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋដឹងហើយតែធ្វើមិនដឹងឬក៏យ៉ាងណាបានជាម្ចាស់ទីតាំងល្បែងសុីសងមួយកន្លែងនេះមិនខ្លាចញញើតសមត្ថកិច្ចណាសោះបែបនេះហើយបានជាមានមហាជនជាច្រើនរិ:គន់ឥតឈប់ឈរ។
ប្រជាពលរដ្ឋបាននាំគ្នាធ្វើការសំណូមពរមកដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល ននៃគណៈអភិបាលខេត្ត និងឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាល ខេត្តត្បូងឃ្មុំ ដែលមានបារម្ភីធំជាងគេក្នុងខេត្តត្បូងឃ្មុំ សូម ប្រើនៅកណ្តាប់ដៃដែកដើម្បីមានវិធានការចាត់កម្លាំងជំនាញចុះមកត្រួតពិនិត្យនៅកន្លែងទីតាំងលេងល្បែងប្រជល់មាន់និងអាប៉ោងដ៍ធំ ម្ចាស់ឈ្មោះថុនបានមកបើកលេងល្បែងសុីសងស្ថិតនៅភូមិឃុំខាងលើនេះហើយថ្មីៗនេះដែល ចម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ដល់លោកអភិបាល នៃគណៈអភិបាលរាជធានីខេត្តទាំងអស់ឈប់ឲ្យកើតមានបទល្មើសល្បែងសុីសងគ្រប់ប្រភេទបើនៅមានកន្លែងណា ទៀតអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋ ត្រូវចុះត្រួតពិនិត្យនិងដើម្បីធ្វើការបង្រ្កាបឲ្យខានតែបាន។
ជុំវិញករណីល្បែងស៊ីសងខាងលើនេះយើងនៅមិនទាន់មានការបំភ្លឺណាមួយពីលោកអធិការនៅឡើយទេព្រោះមិនមានលេខទូរស័ព្ទទាក់ទង តែទោះបីជាយ៉ាងណាប្រជាពលរដ្ឋបានសំណូមដល់ស្នងការខេត្តត្បូងឃ្មុំសូមមានវិធានការបង្ក្រាបអោយខានតែបានផងទាន៕