ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

សមត្ថកិច្ចឃាត់ខ្លួន គ្រូខ្មែរម្នាក់ ក្រោយពីរងបណ្តឹងថាបានចាប់ក្មេងស្រីមកព្យបាលជំងឺរំលោភ ឆែកឆេរទៅសុទ្ធតែថ្នាំសំរើប..

ខេត្តសៀមរាប ៖ មនុស្សចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយរងការចោទថាបានចា ប់ រំ លោ ភ ក្មេងស្រីដែលបាននាំម្តាយទៅមើលជំងឺ ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ ស្ថិតនៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប។

លោកវរសនីយ៍ឯក ជា ហេង នាយការិយល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្ត បានឱ្យដឹងនៅព្រឹកនេះថា កាលពីថ្ងៃទី០៩ខែឧសភាឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ ឡ .ធ.វ ភេទ ស្រី អាយុ២០ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប បានដាក់ពាក្យបណ្តឹងថា ខ្លួនបានទៅនៅថែជំងឺម្តាយនៅផ្ទះ គ្រូ អ៉ឹម (គ្រូខ្មែរ) ភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានឈ្មោះ គ្រូអ៉ឹម ហៅចូលបន្ទប់យកដៃច្រត់ពីលើក្បាល ហើយឱ្យលេបថ្នាំពណ៌ខៀវស្រាប់តែទន់ខ្លួន ហើយឈ្មោះ គ្រូ អ៉ឹម រួ ម ភេ ទជាមួយ ជាមួយខ្លួន បានសម្រេច។ បន្ទាប់មកគ្រូអ៉ឹម ឱ្យកូនសិស្សឈ្មោះ សី ឈ្មោះ ប៊ុន ឈ្មោះ ជាល ឈ្មោះ វីត រួ មភេ ទជាមួយខ្លួនបានម្នាក់ម្តងផងទៀតផង។

លោកជា ហេង បន្ថែមថា ក្រោយពីទទួលពាក្យបណ្តឹងរួច លោកបានសុំលោកព្រះរាជ អាជ្ញាអមសាលាដំបូងខេត្រសៀមរាបបើកការស៊ើបអង្កេតបឋម។ លោកជា ហេង បន្តថាលុះនៅរសៀលថ្ងៃទី១៤ខែឧសភាម្សិលមិញ លោកនិងកម្លាំងនគរបាលដឹកនាំដោយលោក ថេង សំណាង ព្រះរាជអាជ្ញារង បានទៅដល់ផ្ទះ គ្រូ អ៉ឹម ដែលមានទីតាំងខាងលើ ដោយធ្វើការឆែកឆេររកឃើញវត្ថុតាងសំបកថ្មាំ Viaga សំរើប ជាច្រើនបន្ទះ។

ក្នុងនោះឃើញមានជនរងគ្រោះ ចំនួន ២នាក់ទៀត មាន ឈ្មោះដូចខាងក្រោម: ១ ឈ្មោះ ព. ផ អាយុ ១៧ឆ្នាំ ជាកូនគ្រូអ៉ឹម និង ឈ្មោះ ឌ. វ.ន អាយុ ១០ឆ្នាំ ជាកូនអ្នកជំងឺ។

លោកជា ហេង បន្តទៀតថាក្រោយពីសាកសួរជនរងគ្រោះទាំង០២នាក់បានឆ្លើយថាះ ឈ្មោះ ព. ផ ត្រូវបានឈ្មោះ សយ សំប៊ុន ចាប់រំលោភនាងតាំងពីនាងអាយុទើប ១៤ឆ្នាំ ចំណែក ឈ្មោះ ឌ. វ.ន ត្រូវបានគ្រូអ៉ឹម នាំចូលបន្ទប់ឱ្យស្រាតខោ និងលិ ឍ ប្រដាប់ភេទ និងច្របា ច់ ដោះលេង និងឱ្យខ្លួនលេងប្រដាប់ភេ ទគ្រូអ៉ឹមវិញ។

លោកជា ហេងបានបញ្ជាក់ថា ជនសង្ស័យទាំង០៣នាក់ មានឈ្មោះដូចខាងក្រោម៖ ០១.ពិន អ៉ឹម ភេទប្រុសអាយុ ៤៦ឆ្នាំ ០២.សយ សំប៊ុន ភេទប្រុសអាយុ ៣៤ឆ្នាំ។០៣.ស៊ាន កុសល (ហៅ ជា) ភេទប្រុសអាយុ៣៦ឆ្នាំ។អ្នកទាំង៣នាក់នេះ រស់នៅភូមិសង្កាត់ កើតហេតុខាងលើ។

បច្ចុប្បន្នត្រូវបានកម្លាំងជំនាញបាននាំមកសាកសួរ ប៉ុន្តែពួកគេមិនបានសារភាពនោះទេ ទោះយ៉ាងណាជនសង្ស័យទាំង០៣នាក់ ត្រូវបានឃាត់ខ្លួនតាមបញ្ជា របស់ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!