ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

នាយឧត្ដមសេនីយ៍នេតសាវឿន អគ្គស្នងការ នគរបាលជាតិ នឹងចាត់ការតាច្បាប់ចំពោះប្រធានការិយាល័យចរាចរណ៍ខេត្តកំពង់ធំ

 

(កំពង់ធំ)៖ នាយឧត្ដមសេនីយ៍​ ហ៊ឹម​ យ៉ាន​ អគ្គស្នងការ​រងនគរបាលជាតិ​ ទទួល​បន្ទុក​ការងារអនុវត្តន៍ច្បាប់ចរាចណ៍​ ។

បានអោយដឹងថា​៖ពាក់ព័ន្ធ​នឹង​អំពើ​ល្មេីស​ច្បាប់​របស់​ លោកវរៈសេនីយ៍​ឯក​ រុំ​ សុវិជ្ជា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ធំ​ ។

ដែល​បេីកបររថយន្ត​ក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍នៅ​ រង្វង់​មូល​អាចារ្យ​លាក់​ ។

ហេីយស្រែកជេរប្រមាថ​ ឯកឧត្ដម​ អភិបាល​ខេត្ត​កំពង់​ធំ​ ដោយពាក្យ​អសុរោះ​នោះ​ ។

នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ នឹងចាត់វិធានការណ៍ម៉ឺងម៉ាត់ ដោយ​មិនលេីកលែងឡេីយ​ ។

នាយឧត្ដមសេនីយ៍​ ហ៊ឹម​ យ៉ាន​ បានអោយដឹងថា​ វិធានការណ៍​ដំបូង​គឺដកតួនាទី​មុខ​តំណែង​ពី​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ។
ចំពោះ​ចំណាត់​ការ​បន្តបែបណាទៀតនោះ​ គឺថ្នាក់ដឹកនាំនឹងសម្រេច​បន្ថែមនៅពេលក្រោយ​ ។

ទង្វើ​របស់​លោកវរៈសេនីយ៍​ឯក​ រុំ​ សុវិជ្ជា​ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ។
បេីកបររថយន្ត​ក្នុងស្ថានភាពស្រ​វឹង​បង្ករអោយ​មានគ្រោះថ្នាក់ចរាចរណ៍គឺកេីត​មានឡេីង​នៅ​ពេល​ដែល​រាជរដ្ឋាភិបាល​ ។

ជា​ពិសេស​ ក្រសួង​មហាផ្ទៃ​ និង​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ កំពុង​បេីកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍​ទូទាំង​ប្រទេស​ ។

នាយឧត្ដមសេនីយ៍​សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ បានធ្វើ​ការក្រេីនរំលឹក​អប់រំ​ ណែនាំ​ ជាប្រចាំ​ចំពោះ​មន្ត្រី​នគរបាល​ដេីម្បី​ធ្វើ​ជា​គំរូ​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ ។

នាយឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាលជាតិ​ មិនគាំទ្រ​ មន្ត្រី​នគរបាល​ទាំងឡាយ​ណា​ ដែល​មានកំហុស​ធ្វេីអោយប៉ះពាល់​ដល់​កិត្តិយស​ និង​ សេចក្ដី​ថ្លៃថ្នូរ​របស់​កងកម្លាំង​នគរបាល​ជាតិ​នោះទេ​ ជាពិសេស​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​ប្រជាពលរដ្ឋ​ឡេីយ​ ។

ជាក់ស្ដែង​កន្លងមក​អធិការ​រងស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយ​រៀង​ ដែល​អនុវត្ត​ន៍​លេីសគោលការ​ណែនាំ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ ក្រសួងមហាផ្ទៃ​ ធ្វើ​អោយប៉ះពាល់​ដល់សតិ​អារម្មណ៍​ប្រជាពលរដ្ឋ​ ​ ត្រូវ​បាន​ដកបញ្ឈរជេីង​តែម្ដង​ ។

គួរបញ្ជាក់ថា​ លោកវរៈសេនីយ៍​ឯក​ រុំ​ សុវិជ្ជា​ ទេីបទទួលបាន​ប្រកាស​ព្រមាន​ពី​ក្រសួង​មហាផ្ទៃ​ កន្លងមក​ថ្មី​ៗនេះទេ​ ដោយសារតែ​លោកវរៈសេនីយ៍​ឯក​ ធ្វេសប្រហែស​ក្នុង​ការអនុវត្តភារកិច្ចរបស់ខ្លួន​ ។

ឥឡូវបែរជាបើករថយន្តបុករង្វង់មូល កាលពីព្រលប់ថ្ងៃទី១៥,០៥,២០២០បង្កការភ្ញាក់ផ្អើលនឹងជេរប្រមាថ ដល់លោក អភិបាលខេត្តទៀតផង៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!