ទាន់ហេតុការណ៍
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួម ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ - ពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទសង្គ្រោះបឋមនិងកីឡា - ២៤ ភូមិក្នុងសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់បានទទួលបណ្ណកម្មសិទ្ធិសរុបចំនួន ១៧, ៣៣២បណ្ណ ស្មើនឹង ១០, ៥០១កម្មសិទ្ធិករ ក្រុងឧដុង្គម៉ែជ័យ - ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ - ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ

សមត្ថកិច្ចមិនហានបង្ក្រាបល្បែងភ្នាល់ទឹកភ្លៀងដុះស្លែដ៍ធំមួយកន្លែងនៅ(បាត់ដំបង)ព្រោះខ្លាចបាត់ឆ្នាំបាយ…

 

(ខេត្តបាត់ដំបង)ពលរដ្ឋតែងតែតាមដានផេកផ្លូវការរបស់ស្នងការនគរបាលខេត្តបាត់ដំបងបានធ្វើការរិះគន់ទៅលើសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងដែលបានចុះបង្រ្កាបវង់ល្បែងលេងបៀរ​ស៊ីគូថៃតូចតាចក្នុងមួយក្ដារឬមួយដៃដែលចាក់លេង 500 រៀលទៅ 1000 រៀលថតបង្ហោះដើម្បីយកស្នាដៃបង្អួតមហាជននិងថ្នាក់ដឹកនាំក្នុងខេត្តបាត់ដំបងចំណែកឯវង់ល្បែងលេងបៀរ អាប៉ោងនឹងចាក់ភ្នាល់ទឹកភ្លៀង ដ៏ធំប្រចាំខេត្តបាត់ដំបងចាក់ភ្នាល់លុយរាប់លានរៀលនិងរាប់ពាន់រាប់ម៉ឺនដុល្លារ ដែលបើកលេងខួបប្រាំងខួបវស្សានៅតាមបណ្ដោយផ្លូវបេតុងក្រោយផ្សាពូពុយស្ថិតក្នុងភូមិអញ្ចាញសង្កាត់អូរចារក្រុងបាត់ដំបង ដែរមហាជន ស្គាល់រហស្សនាមហៅតាត្នោតជ្រុំ និងឈ្មោះ តាល់ ជាអ្នកគ្រប់គ្រងមើលការខុសត្រូវនៅកន្លែងល្បែងដ៏ធំជាងគេប្រចាំក្រុងបាត់ដំបងខេត្តបាត់ដំបង។

ហើយគាតបានបន្តប្រាប់អង្គភាពសារព័ត៌មានយើងអោយដឹងបន្តថាបនល្បែងរបស់លោកតាល ឬឈ្មោះតាត្នោតជ្រុំ ខាងលើនេះមិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចក្រុងនិងខេត្តបាត់ដំបងណាម្នាក់ចុះមកបង្រ្កាបឱ្យដូចវង់ល្បែងស៊ីសងតូចតាចដើម្បីយកស្នាដៃបង្អួតថ្នាក់ដឹកនាំក្នុងខេត្តក៏ដូចជាអគ្គស្នងការនគរបាលជាតិទេ តែបែរជាសម្ងំបិតភ្នែកបើកភ្លើងខៀវឱ្យបងល្បីដ៏ធំ របស់លោក តាល់ មួយនេះបើកលេងយ៉ាងរលូន។

ពលរដ្ឋបានបន្តថាការបើកដៃអោយល្បែងដ៏ធំខាងលើបើកលេងបានយ៉ាងដូច្នេះនេះសបញ្ជាក់ឃើញថាការឃុបឃិតគ្នារបស់សមត្ថកិច្ចមូលដ្ឋានថ្នាក់ក្រុងនិងខេត្តប្រហែលជាបានទទួលលាបសក្ការៈពីម្ចាស់បនល្បែងខាងលើយ៉ាងច្រើនហើយបានជាសុខចិត្តបិទភ្នែកបើកភ្លើងខៀវឲ្យវង់ល្បែងខាងលើដំណើរការលេងបានយ៉ាងកក់ក្ដៅ ដោយមិនខ្លាចក្នុងការបង្ក្រាបរបស់សមត្ថកិច្ចក្នុងមូលដ្ឋានរឺក្រុង ខេត្ត បន្តិចណាសោះឡើយ។

ពួកគាត់បានបន្តថា​ (កម្លាំងសមត្ថកិច្ចនគរបាល)បង្ក្រាបបានតែវង់ល្បែងមួយរៀលមួយរៀលដែលមិនបានផ្ដល់លាភសក្ការៈឱ្យទៅអស់លោកទេ​ ចំណែកវង់ល្បែងស៊ីសងលេងបៀរលេង​ អាប៉ោងនិងល្បែងចាក់ភ្នាល់ទឹកភ្លៀង ដ៏ធំលុយរាប់លានរៀលនឹងរាប់ម៉ឺនដុល្លារលេងដុះស្លែមិនដែលឃើញចុះទៅបង្ក្រាបទេ។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង រងចាំមើលកម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងនឹងមានវិធានការនិងចុះបង្ក្រាបវង់ល្បែង លេងបៀរ​ អាប៉ោងនិងល្បែងចាក់ភ្នាល់ទឹកភ្លៀងដ៏ធំដែលបើកលេងខួបប្រាំងខួបវស្សានៅកណ្ដាលក្រុងនិងខេត្តបាត់ដំបងខាងលើហើយនឹងថតបង្ហោះក្នុងផេកផ្លូវការថ្នាក់ដឹកនាំដូចដែលការចុះបង្ក្រាបវង់តូចតាចនោះដែរឬទេ
ដោយសារតែកន្លងមកថ្មីៗនេះមានផ្ទុះនូវជំងឺ covid 19ដែលឆ្លងយ៉ាងឆាប់រហ័សនឹងធ្វើឲ្យមនុស្សស្លាប់យ៉ាងច្រើននៅលើពិភពលោកហើយពេលថ្មីៗនេះផងដែរថ្នាក់ដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន​ សែន​ ក៏បានប្រកាសមិនឱ្យប្រជាពលរដ្ឋប្រមូលផ្ដុំជួបជុំគ្នាដើម្បីការពារការរីករាលដាលឆ្លងនៃជំងឺcovid19 នេះផងដែរ ដូច្នេះហើយ មហាជនក្នុងក្រុងនិងខេត្តបាត់ដំបងក៏បានធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹង ឯកឧត្តមសន្តិបណ្ឌិតនេត សាវឿនអគ្គស្នងការនគរបាលជាតិ ឯកឧត្តមអ៊ុចសុខុនស្នងការនគរបាលខេត្តបាត់ដំបងសូមមេត្តាមានវិធានការចុះទប់ស្កាត់និងបង្ក្រាបវង់ល្បែងស៊ីសងខាងលើនេះផង​ ពលរដ្ឋសង្ឃឹមនឹងរង់ចាំមើលថាតើឯកឧត្តមអ៊ុច សុខុនក្នុងការនគរបាលខេត្តបាត់ដំបងនឹងមានវិធានការចុះបង្ក្រាបវង់ល្បែងដ៏ធំខាងលើយ៉ាងមានប្រសិទ្ធភាពផងទាន៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!