ភ្នំពេញ÷ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤. ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល” និងប្រគល់សញ្ញាបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមចំនួន ៦៨៤នាក់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាង ឯកឧត្ត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហ្សាហុីរ៉ូដឌីន បាបារ ថាហុីម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអុីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា លោកជំទាវ អ៊ុលគូ កូកាអេហ្វេ ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋតួគីប្រចាំកម្ពុជា និងវត្តមាន អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រូវើរី ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងសហការជាមួយសមាគមសារព័ត៌មានចំនួន ៤ ដោយមានការគាំទ្រឧបត្តម្ភពី ក្រុមហ៊ុនវឌ្ឍនៈប្រូវើរី នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ។