ខ្ញុំបាទ សេង សុខេង ចាងហ្វាង ស៊ីអិនធី ហតញូយ៍ បានចូលរួមវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល” និងទទួលសញ្ញាបត្របញ្ជាក់ការសិក្សាពីរឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលរៀបចំឡើងដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងសហការជាមួយសមាគមសារព័ត៌មានចំនួន៤ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៤។
គួររំលឹកផងដែរថា វគ្គបណ្ដុះបណ្ដាលពិសេសលើកទី៤ នេះ ត្រូវបានរៀបចំឡើងដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងសហការជាមួយសមាគមសារព័ត៌មានចំនួន ៤ និងទទួលបានការគាំទ្រ និងការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រី ក្រសួងព័ត៌មាន និងមានការគាំទ្រពីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមឧបត្ថម្ភធំលើការសម្រួលកម្មវិធីពីសំណាក់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈប្រូវើរី ផងដែរ។
ក្នងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ផ្ដាំផ្ញើដល់អ្នកសារព័ត៌មានអនឡាញទាំងអស់ សូមគោរពនៅក្រោមសីលធម៌ វិជ្ជាជីវៈ ឱ្យបានត្រឹមត្រូវ និងកុំប្រើតួនាទីជាអគ្គនាយកសារព័ត៌មាន ប្រើត្រឹមជាចាងហ្វាងសារព័ត៌មានបានហើយ ហើយវគ្គបណ្ដុះបណ្ដាលនេះបានបិទបញ្ចប់នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ជាចុងបញ្ចប់ខ្ញុំសូមអរគុណដល់អ្នកស្រីប្រធានមន្ទីរ ដែលបានអញ្ជើញចូលរួមទៅជាមួយដើម្បីលើកទឹកចិត្តក្នុងការសិក្សាខាងលើនេះ ហើយក៏សូមថ្លែងអំណអគុណដល់លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា និងលោកប្រធានសមាគមទាំងបួនដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់នេះផងដែរ។