ទាន់ហេតុការណ៍
ក្រុមឈ្មួញរកស៊ីលៀសដឹកចេញរាប់សិបតោនក្នុងមួយថ្ងៃៗ ដែលគេស្គាល់ឈ្មោះ  ប៉ោង ឈ្មោះស្រីលាភ និងឈ្មោះ ស្រីអុីម ស្ថិតក្រោមក្រសែភ្នែកលោក លី ឡា នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង.... - ទីភ្នាក់ងារបរិស្ថានទីក្រុងបាងកក ព្រមាននៅព្រឹកថ្ងៃទី (១០ វិច្ឆិកា) អំពីធូលី PM 2.5 កើនឡើង លើសពីស្តង់ដារនៅក្នុងតំបន់ចំនួន 35 - ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញចូលរួម ពិធីបិទការប្រកួតកីឡាជាតិលើកទី៤  និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ - គណៈប្រតិភូក្រសួងបរិស្ថាន ចូលរួមគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ“ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា - នគរបាលស្រុកសំរោងទងឃាត់ក្រុមជនសង្ស័យ៥នាក់ពាក់ព័ន្ធគ្រឿងញៀន - ការយល់ដឹងស៊ីជម្រៅ អំពីដំណើរការ និងសារៈសំខាន់ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ - នគរបាលស្រុកសំរោងទងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់.. - រដ្ឋបាលខេត្តបានរៀបចំប្រណាំងចំនួន៧៦ទូក ប្រព្រឹត្តទៅ ក្នុងស្ទឹងព្រែកត្នោត រយៈពេល ២ ថ្ងៃមានភ្ញៀវទេសចរណ៍មកទន្សាន្តប្រមាណជាង ៨០ម៉ឺននាក់ ពីថ្ងៃទី០២-០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ - ឯកឧត្តមបណ្ឌិត ជា ដែន អញ្ជើញជាអធិបតី ចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្តីពី "ដាស់សក្តានុពលកសាងភាពធន់នឹងវិបិត្ត និងរីកចម្រើន" នៅមជ្ឍមណ្ឌលអភិវឌ្ឍន៏ធុរកិច្ច - សារព័ត៌មានប្រកបដោយក្រមសីលធម៌ធានាសិទ្ធិទទួលបានព័ត៌មានពិតនិងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ

ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ

ក្រសួងបរិស្ថានបន្ដយុទ្ឋនាការ​ ពន្លកបៃតង​ អមសងខាងផ្លូវ​ ព្រំដែន​ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន បន្ដដាំកូនត្នោតសរុបចំនួន ៥០០០ដើម នៅតាមអមសងខាងផ្លូវ​ ព្រដែន កម្ពុជា-វៀតណាម ចាប់ពីបង្គោលលេខ ១៣០ ដល់បង្គោលលេខ ១២៩ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ឌុង អភិបាលរង តំណាង អភិបាល នៃគណ:អភិបាលខេត្ត, កងកម្លាំងនគរបាលការពារព្រំដែន, យុវជនកាកបាទក្រហម, យុវជនស.ស.យ.ក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស, មន្ដ្រីមូលដ្ឋាន មន្ទីរបរិស្ថានខេត្ត។

ស្ថិតក្នុងឱកាសដាំដេីមត្នោត​ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលេីកឡេីងថា​ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមដាំដើមត្នោត​អមសងខាងផ្លូវ​ ព្រំដែន​ កម្ពុជា-វៀតណាម ដើម្បីបង្ហាញអំពីព្រំដែនរបស់យើងដែលមាននិមិត្តរូបមួយ គឺដើមត្នោត ដែលជារុក្ខជាតិ និងជាអត្តសញ្ញាណរបស់ជាតិយើង។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!