ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងប្រគល់ប័ណ្ណកម្មសិទ្ធចំនួន១២.៥៨៩ក្បាលដី ពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោកតាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដី នរគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីតំណាងមន្ទីរជុំវិញខេត្ត លោក លោកស្រីមន្ត្រីការិយាល័យរៀបចំដែនដីនិងសំណង់និងលោកអភិបាលអភិបាលរងស្រុក លោក វង្ស វិសាល ជាប្រធានក្រុមវាលទី៤ ព្រមទាំងមន្ត្រីវាស់វែងដីធ្លី លោក តាយ សុខហៃប្រធានការិយាល័យរៀបចំដែនដីនិងខណ្ឌដង្កោនិងនិងជាប្រធានក្រុមវាលទី ១៩ព្រមទាំងក្រុមការងារ អាជ្ញាធរពាក់ព័ន្ធ កងកម្លាំងទាំងបី បានប្រារព្ធពិធីចែកជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ)ជូនប្រជាពលរដ្ឋចំនួន១១ភូមិ រួមមានគឺភូមិក្រោលក្រសាំង ភូមិកោកោង ភូមិព្រៃសំព័រ ភូមិថ្លុកបី ភូមិវាលល្វាង ភូមិយោលទោង ភូមិរការធំ ភូមិភ្នំកូប ភូមិភ្នំចំបក់ ភូមិអូរ និងភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ដែលមានក្បាលដីសរុបចំនួន ១២.៥៨៩ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ពិធីនេះប្រារព្ធនៅវត្តមង្គលថ្មី ។
លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត មានប្រសាសន៍ថា ចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋមកពី១១ភូមិ ចំនួន១ឃុំ ដែលមាន ១២.៥៨៩ ក្បាលដី មានន័យថាបានបញ្ចប់វិវាទនិងទំនាស់ក្នុងមូលដ្ឋាន ថែមទាំងបំពេញតម្រូវការចាំបាច់ សម្រាប់ប្រើប្រាស់បងប្អូនតាមផ្លូវច្បាប់។
មានប្រសាសន៍សំណេះសំណាល នាឱកាសដ៍ឧត្តុងឧត្តមនេះ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណ:អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារវាស់វែងដីធ្លីទទួលបានលទ្ធផលល្អប្រសើរ នូវគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រមទាំងបានកំណត់យកអាទិភាពគន្លឹះ ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម។ ទន្ទឹមនេះ ការគ្រប់គ្រង និងការធ្វើទំនើបកម្ម នគររូបនីយកម្ម ជាមុំមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដោយបន្តដំណើការកែទម្រង់ដីធ្លី ជំរុញការចុះបញ្ជី និងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ កាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តម បណ្ឌិតបានលើកឡើងថា ក្នុងដំណើរការនៃការកែទម្រង់ដីធ្លី ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ព្រមទាំងមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺបានជំរុញ និងកំណត់ គោលដៅជាយុទ្ធសាស្រ្តក្នុងការចុះបញ្ជីដីធ្លីឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៥។ ដោយឡែកក្នុង ក្របខណ្ឌខេត្តកំពង់ស្ពឺ ដោយមានការគាំទ្រទាំងបច្ចេកទេស និងក្រុមការងារមកពីរាជធានីភ្នំពេញ អាចឈានសម្រេចគោលដៅនាចុងឆ្នាំ២០២៤នេះ។
ឯកឧត្តម បណ្ឌិតអភិបាលខេត្តបានបន្តថា សូមឱ្យលោកអភិបាលក្រុង/ស្រុកនិងអាជ្ញាធរពាក់ព័ន្ធ អនុវត្តន៍ វិធានការដែលរដ្ឋបាលខេត្តដាក់ជូនរួមមាន៥ ចំណុច÷ ទី០១. បញ្ហាគ្រឿងញៀន ប្រសិនបើមាននៅមូលដ្ឋានរបស់យើង ឬចាញ់ល្បិចកលមិត្តភក្កិ រដ្ឋបាលខេត្តក៏មានវិធានការ ចំពោះអ្នកជួញដូរគ្រឿងញៀន ត្រូវអនុវត្តគោលការណ៍ច្បាប់ហើយ បើមានកងកម្លាំងណាពាក់ព័ន្ធកាន់តែមានទោសធ្ងន់ធ្ងរជាងប្រជាពលរដ្ឋ អាជ្ញាធរទៅតែធ្វើយ៉ាងម៉េចរៀបចំឱ្យក្លាយទៅជាភូមិសរ ស្រុកបសេដ្ឋមាន២១៨ ភូមិ បើសិនជាកងកម្លាំងស្រុកមិនបង្ក្រាបបានត្រូវយកកម្លាំងខេត្តសារាគម។
ទី០២.ទាក់ទងល្បែងខុសច្បាប់គ្រប់ប្រភេទ យើងត្រូវតែបង្ការទប់ស្កាត់ដាច់ខាត។ បើគ្មានល្បែងប្រជាពលរដ្ឋនៅសុខសាន
ទី០៣.ពាក់ព័ន្ធក្មេងទំនើងចែកជាពីរ
១.ក្មេងបង្ហោះម៉ូតូ ចាប់បានកោត្រងោលសញ្ញាលេខបូក ឱ្យទៅមើលក្នុងពន្ធធនាគារ ថាតើអ្នករស់នៅក្នុងពន្ធនាគារស្រួលឬក៏លំបាក រក្សាម៉ូតូទុករយៈពេល ៣ខែ
២.ក្មេងណាត់កាប់គ្នា បើចាប់បានបញ្ជូនទៅតុលាការ ឬដាក់ព័ន្ធធនាគារ តម្លៃម៉ូតូម៉ូតូរក្សាទុករយៈពេល៦ខែ
វិធានការនេះដើម្បីបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបសេដ្ឋក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តទទួលបានសុខសាន្តប្រកបដោយសុវត្ថិភាពទាំងអស់គ្នា។
ទី០៤.ការបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ចុងខែកញ្ញា កម្លាំងឃុំប៉ុស្តិ៍ស្រុកខេត្តស្នងការធ្វើការផ្សព្វផ្សាយ បងប្អូនប្រជាពលរដ្ឋរាល់ការធ្វើដំណើរដោយមធ្យោបាយម៉ូតូ ត្រូវតែពាក់មួកសុវត្ថិភាពទាំងអស់គ្នា បើមិនអនុវត្តទេ ត្រូវអនុវត្តតាមច្បាប់ មួកអាចជួយយើងបានច្រើន បើមិនពាក់មួកទេអាចបង្កឱ្យពិការមួយជីវិត និងធ្វើឱ្យរងរបួសធ្ងន់ធ្ងរមមួកមានតួនាទីសំខាន់ណាស់ ជាពិសេសកូនៗនិងចៅៗរបស់យើង សូមឱ្យបងប្អូនចូលរួមទាំងអស់គ្នា សូមឱ្យកងកម្លាំងទាំងអស់កុំរមួលដួលសមគ្រិច និងទី០៥. សូមឱ្យបងប្អូន បញ្ជាការភូមិជួយសម្របសម្រួលចរាចរណ៍ជូនបងប្អូនកម្មករកម្មការនីរោងចក្រ យើងទាំងអស់គ្នា យើងត្រូវតែចូលរួមទាំងអស់គ្នា ពិសេសអ្នកជិះម៉ូតូមួយមានមនុស្សពីរនាក់បើគ្រោះថ្នាក់គឺគ្រោះថ្នាក់ទាំងពីរជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិត ក៏បានសង្កត់ធ្ងន់ សូមឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ សហការជាមួយអាជ្ញាធរអន្វត្តតាមគោលការរបស់រដ្ឋបាលខេត្តទប់ស្កាត់នូវការប៉ះពាល់ ធនធានមនុស្ស សេដ្ឋកិច្ច សណ្ដាប់ធ្នាប់ក្នុងឃុំ សង្កាត់មានសុវត្ថិភាព ។
ឯកឧត្តមបណ្ឌិតក៏បានផ្ដាំផ្ញើឱ្យបងប្អូនម្ចាស់កម្មសិទ្ធិចេះថែរក្សារប្លង់ដីនិងប្រើប្រាស់ឲ្យមានប្រយោជន៍ ហាមកុំឲ្យដាក់ខ្ចីលុយដើម្បីលេងល្បែងខុសច្បាប់ផ្សេងៗ ដែលបណ្ដាលឲ្យមានការខាតបង់ថ្ងៃអនាគត។
ក្នុងឱកាសដ៍ថ្លៃថ្លានោះដែរឯកឧត្តមបណ្ឌិត និងក្រុមការងារបានផ្ដល់កិត្តិយសក្នុងការប្រគល់ប័ណ្ណជូនប្រជាពលរដ្ឋផងដែរ។
ស្របពេលនោះតំណាងប្រជាពលរដ្ឋទូទាំងឃុំក៍បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងអាជ្ញាធរស្រុក និងក្រុមការងារវាស់វែងដីធ្លី ដែលបានខំប្រឹងប្រែងពុះពារបំពេញតួនាទីនិងភារកិច្ច ទទួលបានលទ្ធផលជាផ្លែផ្កានាថ្ងៃនេះ ។
ឆ្លៀតក្នុងឱកាសនោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងទាំងបី និងបងប្អូនប្រជាពលរដ្ឋ គាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងកិច្ចសហប្រតិបត្តិការ C.L.V ដែលជាតំបន់អភិវឌ្ឍន៍ត្រីកោណ D.T.A ដែលជាគំនិតផ្តួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ៕