កណ្តាល ៖ បេីតាមប្រភព បានប្រាប់អង្គភាពសារព័ត៌មានយេីងថា សង្វៀនជល់មាន់ និងយូគី មានជនជាតិវៀតណាមជាមេក្លោងកំពុងធ្វេីសកម្មភាពយ៉ាងសស្រាក់សស្រាំ លេីទឹកដីក្រុង សំណៅពូន ខេត្តកណ្តាល មេក្លោងដែលគេដឹងថា ជាជនជាតិវៀតណាម បានកៀគរជនជាតិវៀតណាម និងពលរដ្ឋខ្មែរ ឱ្យចូលលេងទាំងថ្ងៃទាំងយប់ទាំង ហាក់ដូចជាពុំខ្លាចញញើតនឹងច្បាប់ បន្តិចសោះឡើយ។
បើទោះបីមានការចុះបង្រ្កាប ជាហូរហែកន្លងមកក៏ដោយ នៅតែមានការលួចលេងជាប្រចាំថ្ងៃដដែល ឬមួយក៏សមត្ថកិច្ច ពុំដឹងឬមេីលមិនគ្រប់ជ្រុងជ្រោយ ទេីបក្រុមមេក្លោងល្បែងស៊ីសង ជាសង្វៀនជល់មាន់ និងយូគីនៅបន្ដធ្វេីសកម្មភាពយ៉ាងរលូត បេីតាមប្រភពបានបានប្រាប់ថា ទីតាំងបេីកល្បែងខាងលេីនេះ ស្ថិតនៅភូមិ៩ ឃុំព្រែកស្បូវ ក្រុងសំពៅពូន ខេត្តកណ្តាល ។
ប្រភពព័ត៌មានមួយទៀតបានបញ្ជាក់យ៉ាងដូច្នេះថា ទីតាំងល្បែងខាងលេីនេះ អាចបេីកដំណេីរការភ្នាល់ទៅបាន ប្រហែលមានមន្ត្រីយោធាវរៈការពារព្រំដែនម្នាក់ បានបើកដៃអោយជនជាតិវៀតណាម ចូលមកលេងនៅទីតាំងសង្វៀងល្បែងជល់មាន់ និងយូគីខាងលើនេះ ទាំងយប់ទាំងថ្ងៃ ប្រកបដោយមានភាពកក់ក្តៅ គ្មានក្តីបារម្ភបន្តិចសោះឡើយ ។
ប្រភពបានរម្លិចឈ្មោះមន្ត្រីយោធាវរៈការពារព្រំដែនម្នាក់នេះមកអង្គភាពសារព័ត៌មានយេីងថា មាន ឈ្មោះ ផន ធារិទ្ធ សព្វថ្ងៃឈរជេីងនៅក្រុងសំពូន ខេត្តកណ្តាល មានតួនាទីជាមន្រ្តីយោធាវរៈការពារ ព្រំដែន គឺមានឥទ្ធិពល អំណាច ខ្លាំងខ្លាណាស់ ដែលហ៊ានបើកអោយជនជាតិវៀតណាមញៀនល្បែងជាច្រេីននាក់ ចូលមកលេងល្បែងជលមាន់ និងល្បែងយូគី ក្នុងភូមិសាស្ត្រក្រុងសំពៅពូន។
ប្រជាពលរដ្ឋដែលរស់នៅទីតាំងខាងលើ ដោយកេីតក្ដីបារម្ភ និងភ័យខ្លាចភូមិឃុំគ្មានសុវត្ថិភាព សូមស្នើសុំទៅដល់មន្រ្ដីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះស្រាវជ្រាវ នឹងបង្រ្កាបទីតាំងបេីកល្បែងខាងលេីនេះ ឱ្យខានតែបានផង ស្របតាមប្រសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានា និងរក្សាបាននូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។