ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

ឯកឧត្តមបណ្ឌិត  អភិបាលខេត្តកំពង់ស្ពឺ  ទទួលស្វាគមន៍អ្នកវិនិយោគមកពីប្រទេសចិន នៃក្រុមហ៊ុន ARK Electronics Group នឹងគ្រោងបើកសួនឧស្សាហកម្ម នៅទឹកដីខេត្តកំពង់ស្ពឺ

ឯកឧត្តមបណ្ឌិត  អភិបាលខេត្តកំពង់ស្ពឺ  ទទួលស្វាគមន៍អ្នកវិនិយោគមកពីប្រទេសចិន នៃក្រុមហ៊ុន ARK Electronics Group នឹងគ្រោងបើកសួនឧស្សាហកម្ម នៅទឹកដីខេត្តកំពង់ស្ពឺ

ថ្មីៗនេះ​ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ទទួលស្វាគមន៍អ្នកវិនិយោគមកពីប្រទេសចិនលោកស្រី ចាង វេនហ្សា អគ្គនាយិការក្រុមហ៊ុន ARK Electronics Group  នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងដើម្បី ពិភាក្សានិងគ្រោងមកបោះទីតាំងការិយាល័យកណ្តាលក្នុងទឹកដីខេត្តកំពង់ស្ពឺ ។ លោកស្រី ចាង វេនហ្សា អគ្គនាយិការក្រុមហ៊ុន ARK Electronics Group  មាន​ប្រសាសន៍​ថា​ លោកស្រីមានភាពសប្បាយចិត្តរីករាយយ៉ាងខ្លាំងដែលឯកឧត្តមបណ្ឌិត អភិបាល​ខេត្ត​ផ្តល់កិត្តិយស ដល់រូបលោកស្រីក្នុងគោលបំណងពិភាក្សា និងគ្រោងមកបោះទីតាំងការិយាល័យកណ្តាលរបស់ខ្លួននៅក្នុងខេត្តកំពង់ស្ពឺ សម្រាប់កិច្ចការទីផ្សារកម្ពុជា អាស៊ីអាគ្នេយ៍ និងអន្តរជាតិ។ ក្រុមហ៊ុន Huacam គ្រុប កំពុងដំណើការចុះ បញ្ជីស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនចំនួន ៦ ហើយត្រូវ បានបង្កើតឡើងដោយសហការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុនរបស់ប្រទេសចិន ម៉ាឡេស៊ី និងព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្កើតជាបុត្រសម្ព័ន្ធទាំងប្រាំមួយនោះឡើង។ ហើយក្រុមហ៊ុននិងគ្រោងបើកធ្វើសួនឧស្សាហកម្ម កែច្នៃផលិតផលកសិកម្ម ជាមួយនឹងអត្តសញ្ញាណ និងយីរហារផលិផលខ្មែរ ​ធ្វើសួនឧស្សាហកម្មបង្គំគ្រឿងអេឡិចត្រូនិក និងផលិតឈីបពាក់កណ្តាលសម្រេច​ ព្រមទាំងសួនឧស្សាហកម្មដ៏ទៃទៀត ដែលបម្រើអោយតម្រូវការជាក់ស្តែងរបស់ខ្សែចង្វាក់ ផលិតកម្មរបស់ខ្លួននៅឯប្រទេសចិន ដែលមានសួនឧស្សាហកម្មសរុបប្រមាណ ១៤។ ហើយគម្រោងនេះនឹងត្រូវស្ថាបនាលើផ្ទៃដីប្រមាណ ១០០០ហិកតា ដែលត្រូវចំនាយដើមទុនវិនិយោគប្រហែលជា១.៣ពាន់លានដុល្លាអាមេរិក។ នឹងប្រើប្រាស់កម្លាំងកម្មករ កម្មការីសរុបប្រមាណ ៣០០០នាក់។ សួនឧស្សាហកម្មទាំងនេះ ដំណើការដោយប្រើប្រាស់បច្ចេកវិទ្យា AI និង Technology ឧស្សាហកម្មចុងក្រោយបំផុត (360° Service System) ហើយក៏អាចសន្និដ្ឋាន បានថាជាសួនឧស្សាហកម្មដែលនាំមកនូវរច្ចេកវិទ្យាចុងក្រោយអោយ មានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាផងដែរ។

ឆ្លៀតក្នុងឳកាសនោះដែ​រ​ ឯកឧត្តម​បណ្ឌិត​ ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្តកំពង់ស្ពឺ​ ចូលរួមត្រេកអរដែលក្រុមហ៊ុន ARK Electronics Group គ្រោងនឹងមកវិនិយោគក្នុងទឹកដីខេត្តកំពង់ស្ពឺ ហើយបានសន្យាក្នុងការជួយខេត្តក្នុងការរៀបចំផែនការមេអភិវឌ្ឍន៏ (Master Plan) អោយខេត្តមួយនេះមានសោភ័ណ្ឌភាពដូចទៅនឹង Shenzhen ឬក៏ Zhongguancun។ ឯកឧត្តមតែងតែកៀរគរអ្នកវិនិយោគ ឱ្យចូលមកវិនិយោគនៅទឹកដីខេត្តកំពង់ស្ពឺ ស្របពេលដែលក្រុមហ៊ុន Huacam គ្រុបស្នើសុំសិទ្ឋិសិក្សាឱកាសវិនិយោគថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ និងពន្លឺព្រះអាទិត្យនៅលើទឹកដីរបស់ខ្លួន។ ឯកឧត្តមបានផ្តល់អនុសាសន៏អោយក្រុមហ៊ុនធ្វើការចុះអនុស្សារណៈជាមួយនឹងខេត្ត ដើម្បីឈានទៅទទួលបានឱកាសសិក្សាជាពិសេសលើឱកាសវិនិយោគថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់។ ឯកឧត្តមបានបញ្ជាក់ឱ្យដឹងផងដែរថា សម្រាប់ខេត្តកំពង់ស្ពឺបច្ចុប្បន្ន មានរោងចក្រសហគ្រាសប្រមាណជាង៤០០កន្លែង និងមានកម្មករ និយោជិតជាង ១៦ម៉ឺននាក់ធ្វើការ។ នៅក្នុងរង្វង់រោងចក្រ សហគ្រាសកាត់ដេរសម្លៀកបំពាក់ ស្បែកជើង របស់របរប្រើប្រាស់ និងរបស់ធ្វើដំណើរ សព្វថ្ងៃទាំងជាង៤០០កន្លែងនេះ គឺអ្នកវិនិយោគចិនស្រូបទាញជាងដល់ទៅ៩០%ទៅហើយលើគ្រប់វិស័យទាំងអស់នេះ ហើយមិនត្រឹមតែរោងចក្រ សហគ្រាសវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងនោះទេ វិស័យឧស្សាហកម្ម កសិកម្ម កសិឧស្សាហកម្មក៏មានចំណែកអ្នកវិនិយោគមកពីប្រទេសចិនផងដែរ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!