ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី - សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ - ក្រោមការដោះស្រាយនឹងសម្របសម្រួលរបស់ឯកឧត្តមបណ្ឌិត គង់សុីថា អគ្គនាយករងក្រសួងរ៉ែនិង ថាមពល

ល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ មួយកន្លែងកំពុងតែបើកលេងផ្គើនទៅនឹងអនុសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត ខណៈលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី មិនហ៊ានចុះបង្ក្រាប សង្ស័យខ្លាចបាត់ប្រយោជន៍..!!

ល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ មួយកន្លែងកំពុងតែបើកលេងផ្គើនទៅនឹងអនុសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត ខណៈលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី មិនហ៊ានចុះបង្ក្រាប សង្ស័យខ្លាចបាត់ប្រយោជន៍..!!

ខេត្តតាកែវ÷  សេចក្តីរាយការណ៍ពីរពលរដ្ឋរស់នៅក្នុងភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានឲ្យសារព័ត៌មានយើងដឹងថា នៅក្នុងភូមិរបស់គាត់មានទីតាំងល្បែងអនឡាញ មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ នៅក្នុងផ្ទះដែលមានម្ចាស់ឈ្មោះ​ ពូរ​ ភាព​ កំពង់បើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលមកលេងយ៉ាងគគ្រឹកគគ្រេង ខណៈលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី មិនហ៊ានចុះបង្ក្រាប សង្ស័យព្រោះខ្លាចបាត់ប្រយោជន៍។

សូមរំលឹកថា:កាលពីកន្លងទៅថ្មីៗនេះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍និងដាក់បទបញ្ជាទៅដល់អាជ្ញាធរមូលដ្ឋានគ្រប់បណ្ដា.រាជធានី.ខេត្ត.ត្រូវបិទទីតាំងល្បែងស៊ីសងឲ្យអស់ ព្រោះល្បែងមិនបានផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញល្បែងនាំឱ្យប្រជាពលរដ្ឋជួបបញ្ហាបែកបាក់គ្រួសារឬអំពើហិង្សានៅក្នុងគ្រួសារទៅវិញ។

ដោយឡែកតែទីតាំងបនល្បែងសុីសង មាន់ជល់ តាមកញ្ចក់ទូរទស្សន៍ អនឡាញ ខុសច្បាប់ក្នុងភូមិសាស្រ្តខាងលើ នៅតែដំណើរការបើកលេងជារៀងរាល់ថ្ងៃ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មិនធ្វើការបង្ក្រាប! សង្ស័យត្រូវថ្នាំសណ្តំអ្វីមួយ បានស្រវាំងភ្នែកមើលមិនឃើញ ទើបនាំគ្នាដើរបញ្ច្រាសទិស ផ្ទុយពីគោលនយោបាយ ភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព ប្រជាពលរដ្ឋថា ទីណាមានល្បែងស៊ីសង ទីនោះនឹងមានបទល្មើសនានា កើតឡើង ដូចជាចោរលួច ចោរឆក់ ចោរប្លន់ និង អំពើហិង្សាក្នុងគ្រួសារជាដើម។ល។ ឬមួយប្រសាសន៍ណែនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រាន់តែជាខ្យល់ហើរប៉ាកត្រចៀករបស់អស់លោកឬមួយយ៉ាងណា.? ។

ទាក់ទិនទៅនឹងបញ្ហាល្បែងស៊ីសងខាងលើនេះពលរដ្ឋស្នើសុំដល់លោក វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ  សូមចាត់មន្ត្រីជំនាញក្រោមឲ្យវ៉ាតឱ្យចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។

ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំទទួលការស្រាយបំភ្លឺ គ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៃកម្ពុជា..សូមអរគុណ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!