ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

មនុស្ស​រាប់រយ​នាក​បាន​ស្លាប់ នៅ​ប្រទេស​ប៉ា​គី​ស្ថាន ដោយសារ​អាស​ធាតុ​ក្តៅ​ខ្លាំង រហូតដល់​៤២​អង្សា​សេ​

​មនុស្ស​រាប់រយ​អ្នក​បាន​ស្លាប់​នៅ​ប៉ា​គី​ស្ថាន​ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង​រហូត​ទៅ​ដល់​៤២​អង្សា​សេ លឺថា​ខ្មែរ​យើង​អាកាសធាតុ​នឹង​កើន​ដល់​៤២​អង្សា​សេ​ដែរ​ដូច្នេះ​ចូល​ប្រុងប្រយ័ត្ន​
​ពិតជា​សោកសៅ​និង​ក្រៀមក្រំ​បំផុត​ពេល​ទទួលដំណឹង​ថា​មាន​មនុស្ស​រាប់រយ​នាក់​ស្លាប់​នៅឯ​ទីក្រុង Karachi ប្រទេស​ប៉ា​គី​ស្ថាន​ដោយសារ​តែ​រលក​កំដៅ​បាន​ក្ដៅ​ខ្លាំង​រហូត​ទៅ​ដល់​៤២​អង្សា​សេ ក្នុង​សប្ដាហ៍​នេះ​។​

​តាម​ប្រភព​ពត៌មាន​ពី​លោក Faisal Edhi​ដែល​ជា​ប្រធាន​អង្គការ​សុខុមាលភាព​សង្គម ដែល​គ្រប់គ្រង​គម្រោង​សុខភាព​សាធារណៈ រួម​ទាំង​កន្លែង​ដាក់​សព​និង​សេវា​សង្គ្រោះបន្ទាន់​បានអោយដឹងថា​ត្រឹម​តែ​រយៈពេល​៤​ថ្ងៃ​ប៉ុណ្ណោះ​លោក​ទទួលបាន​សាកសព​ចំនួន​១៨០​នាក់​ហើយ សាកសព​ទាំងអស់នេះ​ស្លាប់​ដោយសារ​តែ​រលក​កំដៅ​ក្ដៅ​ខ្លាំង​មិន​អាច​ទ្រាំទ្រ​បាន​។​
​រលក​កំដៅ​នេះ​បាន​កើន​ឡើង​ស្រប​ពេល​ដែល​ពិធីបុណ្យ​រ៉ា​ម៉ា​ដាន​បាន​ប្រារព្ធ​ឡើង ដោយ​ពិធី​បុណ្យ​នេះ​តម្រូវ​អោយ​ប្រជាជន​ប៉ា​គី​ស្ថាន​រាប់លាន​នាក់​ហាម​មិន​ឲ្យ​ផឹកទឹក និង​ទទួលទាន​អាហារ​ចាប់ពី​ពេល​ថ្ងៃ​រះ រហូត​ដល់​ថ្ងៃ​លិច​។​

​នាយកដ្ឋាន​ឧតុនិយម​របស់​ប្រទេស​ប៉ា​គី​ស្ថាន​បាន​ចេញ​សេចក្ដី​ព្រមាន​ថា​កំដៅ​នឹង​កើនឡើង​បន្ថែម​ទៀត​រហូត​ទៅ​ដល់​៤៤​អង្សា​សេ​នៅ​រវាង​២​ទៅ​៣​ថ្ងៃ​ខាង​មុខ​ទៀត ដូច្នេះ​សូម​ប្រជាពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់​។​

​កំដៅ​នេះ​មិន​ត្រឹមតែ​កើតឡើង​នៅ​ប៉ា​គី​ស្ថាន​ប៉ុណ្ណោះ​ទេ សូម្បីតែ​នៅ​ស្រុក​ខ្មែរ​យើង​ក៏​ឡើង​កំដៅ​ផងដែរ ដោយ​គេ​ទស្សន៍​ទាយ​ថា​នៅ​ស្រុក​ខ្មែរ​កំដៅ​អាច​ឡើងដល់​៤២​អង្សា​សេ ដូច្នេះ​សូម​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​មាន​ការប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់​កុំអោយ​មាន​សោ​កនា​កម្ម​ដូច​ប្រទេស​ប៉ា​គី​ស្ថាន ៕

Filed in: អន្តរជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!