កំពង់ស្ពឺ៖ មន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺក្រោមការដឹកនាំដោយលោកតាប់ម៉ាឡៃ ជាប្រធានមន្ទីរដែលបានចូលកាន់តំណែងតាំងពីថ្ងៃទី១០ខែមករាឆ្នាំ២០១១ដល់ពេលនេះគឺនៅខ្វះតែ១០ថ្ងៃទៀតគឺសរុបចំនួន១០ឆ្នាំគត់ប៉ុន្តែក្នុងរយៈពេលចាប់តាំងលោកតាប់ម៉ាឡៃបានធ្វើជាប្រធានមន្ទីរមួយនេះអំពើពុករលួយនិងគ្រួសារនិយម
ក៏បានកើតមានយ៉ាងធ្ងន់ធ្ងដែលចាំបាច់ក្រសួងរៀបចំដែនដីនគរូបនីកម្មនិងសំណង់និងអង្គភាពប្រឆាំងអំពើពុករលួយគួរចុះស្រាវជ្រាវជាបន្ទាន់ព្រោះទង្វើនេះកំពុងបង្កការបៈពាល់ដល់កិច្ចប្រឹងប្រែងរបស់សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល។
ប្រភពពីមន្ត្រីម្នាក់បានទម្លាយអោយដឹងថាមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺមានគ្រួសារនិយមនិងអំពើពុករលួយដោយលោកប្រធានមន្ទីរតាប់ម៉ាឡៃបានលើកតំកើងសាច់ញាតិក្នុងនោះរួមមាន៖
ទី១លោកគង់សុជាជាប្រធានការិយាល័យសំណង់ត្រូវជាប្អូនជីដូនមួយលោកប្រធានមន្ទីរតាប់ម៉ាឡៃ។
ទី២លោកខាសុភីនអនុប្រធានការិយាល័យរដ្ឋបាលត្រូវក្មួយបង្កើត។
ទី៣លោកជឹមសារឿងកាន់GIS ត្រូវជាក្មួយបង្កើតមាន
អំណាចខ្លាំងបើនិយាយមិនត្រូវរូបគេទេប្រាកដជាគេមិនព្រីនប្លង់ដីអោយប្រធានមន្ទីរស៊ីញ៉េឡើយ។
ទី៤លោកស្រីអួយចាន់វល័ក្ខកាន់ការិយ៉ាល័យអភិរក្សត្រូវជាក្មួយប្រសារ។
ទី៥លោកតាន់បូរីមន្ត្រីកិច្ចសន្យាការិយាល័យសំណង់ត្រូវជាកូនប្រសារ។
ទី៦កញ្ញាអួយចាន់ពិសីមន្ត្រីកិច្ចសន្យាការិយាល័យសំណង់ត្រូវជាក្មួយរបស់លោកស្រីអួយចាន់វល័ក្ខ។
ក្រៅពីនោះមានមន្ត្រីកិច្ចសន្យា៣រូបទៀតត្រូវជាក្មួយរបស់លោកប្រធានមន្ទីរ។
ចំណែកអ្នកដែលជំនិតបំផុតរបស់លោកប្រធានមន្ទីរនិងមានអំណាចខ្លាំងគឺលោកស៊ីមរតនៈប្រធានការិយាល័យ
រដ្ឋបាលមន្ទីរ។
ចំពោះមន្ត្រីដែលមានឈ្មោះខាងលើសព្វថ្ងៃពួកគេកំពុងកាក់កបនិងការប្រព្រិត្តិអំពើពុករលួយដោយធ្វើជាអ្នករត់ការកាត់ឈ្មោះប្លង់ដីក្នុងមួយប្លង់ៗយកថ្លៃឯកសារចាប់ពី
៤៥០ដុល្លាឡើងទៅរហូតដល់ពាន់ដុល្លាតាមប្រភេទដីធំតូចត្រូវប៉ាន់ឬមិនសូវត្រូវប៉ាន់។
ហើយបើអ្នកត្រូវការកាត់ឈ្មោះប្លង់ដីតាមរយៈមន្ត្រីទាំងនេះស៊ីញ៉េលឿនក្នុងរយៈពេលខ្លីនិងកាត់ប្លង់រួចរាល់ប៉ុន្តែបើកាន់ឯកសារខ្លួនឯងត្រូវចំណាយ
ពេលរាប់ខែក៏ចេញមិនរួចផងពេលខ្លះ។
សម្រាប់មន្ត្រីក្នុងមន្ទីរផ្សេងៗដែលកាន់ឯកសាររត់ការកាត់ឈ្មោះប្លង់ដីក៏ត្រូវចំណាយពេលយូដែរ។ព្រោះពួកគេមិនចង់អោយមន្រ្តីនៅក្នុងមន្ទីរដែលក្រៅពីសាច់ញាតិនិងបក្ខខ្លួនទទួលបានផលប្រយោជន៏នោះឡើយ៕
(នៅមានវគ្គបន្ត)