ប្រភពដែលស្និទ្ធនឹង លោក យី ថុល បានបង្ហើបឲ្យដឹងថា ចាប់តាំងពី លោក យី ថុល មកកាន់ប្រធានការិ យាល័យ គយនិងរដ្ឋាករច្រកទ្វារអន្តរជាតិព្រែក ចាកបានរឹតបន្តឹងគាបយកលុយពីក្រុមឈ្មួញតូចតាចដែលនាំចូលនាំចេញ ទំនិញតាមច្រកទ្វារអន្តរជាតិព្រែកចាក តាមអំពើចិត្ត ។
ប្រភពបន្តទៀតថា លោក យី ថុល បានឃុបឃិតឲ្យឈ្មួញធំៗបន្តនាំចូលទំនិ ញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុស ច្បាប់យ៉ាងរលូន ជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួននិងបក្ខពួក។
ប្រភពដដែលបានខ្សឹបខ្សៀវថា លោក យី ថុល បាន បញ្ជាឲ្យលោក រស់ សាត ដែលជាអនុប្រធានស្នាក់ការព្រមទាំង បក្ខពួក២នាក់ទៀត ពិនិត្យមើលឡើងវិញចំពោះការនាំចូលនាំចេញទំនិញគ្រប់ប្រភេទនៅច្រកទ្វារអន្តរជាតិព្រែកចាក(សុភាសិតខ្មែរបុរាណបានពោល ថាគោះទឹកឲ្យត្រីចូលស៊ងនោះ)។
ប្រការនេះហើយដែលលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករសាវជ្រាវពិនិត្យនិងចាត់វិធាន ការទប់ស្កាត់នូវរបៀបអំពើ ពុករលួយច្រើនបែបច្រើន យ៉ាងរបស់លោក យី ថុល ព្រមទាំងបក្ខពួកជាបន្ទាន់ផងដែរ។
ប្រភពពីមន្ត្រីគយច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានបន្ថែមថា លោក យី ថុល គ្រាន់តែទទួលបានតំណែងជាប្រធានការិយា ល័យគយច្រកព្រែកចាក គឺប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពបានបង្ហើបឲ្យដឹងទៀតថា គ្រាន់ តែមកកាន់តំណែងជាប្រធានការិយា ល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិព្រែកចាកលោក យី ថុល បានចាត់ តាំងមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យគាបយកលុយពីក្រុមឈ្មួញតូចតាចនាំចូលនាំ ចេញទំនិញតាមច្រកទ្វារអន្តរជាតិព្រែកចាកយ៉ាងត្រជាក់ចិត្ត ។
ប្រភពខ្លះទៀតបានបង្ហើបថា ការដែលលោក យី ថុល ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារមានការសម្រប សម្រួ លពីសំណាក់លោក ហេង សំបូរ ដែលជា មេសាខាគយនិងរដ្ឋាករខេត្ត កំពតផងដែរ។
ប្រភពពីមន្ត្រីគយនិងភ្នាក់ ងារគយក្នុងខេត្តកំពត មួយចំនួនបានបង្ហើបឲ្យដឹងទៀតថា លោក យី ថុល ល្បីល្បាញតាំងពីនៅធ្វើជាមេគយច្រក៤០០ក្នុងស្រុកសំឡូតខេត្តបាត់ដំបងហើ យនៅពេលដែលបានប្ដូរមកធ្វើជាប្រធានការិយា ល័យគយច្រកទ្វារអន្តរជាតិព្រែកចាក ជំនួសលោក ញ៉ែម សេង គឺលោក យី ថុល ប្រព្រឹត្តអំពើរបៀបពុក រលួយកាន់តែខ្លាំងថែម ទៀត។
ប្រភពពីមន្ត្រីគយនៅខេត្ត កំពតបានខ្សឹបខ្សៀវថា បច្ចុប្បន្នឈ្មួញធំៗនាំចូលទំនិញគេចពន្ធទំនិញបង់ ពន្ធមិនគ្រប់និងទំនិញខុស ច្បាប់តាមច្រកទ្វារអន្តរជាតិព្រែកចាកគឺបង់ពន្ធត្រឹមតែ៣០ភាគរយទៅ៤០ភាគ រយប៉ុណ្ណោះក្រៅពីនោះឈ្មួញបានបែងចែកផល ប្រយោជន៍ជូនមន្រ្តីគយមួយចំនួនដែលប្រព្រឹត្តពុករលួយលើតុក្រោមតុធ្វើ មានបានយ៉ាងសុខស្រួល។