ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

ទឹកចិត្ត​សប្បុរសធម៌ ខ្មែរ​ជួយ​ខ្មែរ ត្រូវបាន​ប្រគល់ជូន​ដល់​គ្រួសារ​ក្រីក្រ ជួប​ការលំបាក​

​ខេត្ត​មណ្ឌល​គី​រី : ស្រុក​អូររាំង នា​ព្រឹក​ថ្ងៃ​ច័ន្ទ ១៥​កើត ខែ​ចែ​ត្រ​ឆ្នាំកុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​និង​ថ្ងៃទី​២២ ខែ​មេសា​ឆ្នាំ​២០១៩​។​

​លោក អ៊ុច សុខុម (​ហៅ វិរះ​) ចាងហ្វាង​ការផ្សាយ កាសែត​មហាហង្ស ព្រមទាំង​ក្រុមការងារ​បណ្ដុំរ​បណ្ដាញ​ព័ត៌មាន​ក្នុង​ខេត្ត​មណ្ឌលគិរី បាន​នាំយក​អំណោយ​ទឹកចិត្ដ​អ្នក​សប្បុរស ជូន​ដល់​ក្រុមគ្រួសារ ជួប​ការលំបាក​ចំនួន​០៥​គ្រួសារ​ក្នុង​ភូមិ​ចំនួន​០២ ភូមិ ពូ​រាំង​០៣​គ្រួសារ ភូមិ​ពូ​ហ្យា​ម ០២​គ្រួសារ ក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​ខេត្ត​មណ្ឌល​គី​រី​។​

​ផ្ដួចផ្ដើម​ការគៀងគរ​កមូ​និ​ធី លោកស្រី ស៊ន់ សុខ​គង់ អភិបាលស្រុក​ស្ដីទី ស្រុក​អូររាំង​
​លោក ស្រី មេឃុំ​សែន​មនោ​រម្យ លោក​មេ​ភូមិ​ទាំង​ពីរ ពូ​រាំង ពូ​ហ្យា​ម​

​ក្នុងនោះ​គ្រួសារ​និមួយៗ ទទួលបាន អង្ករ​២៥​គីឡូគ្រាម មី​០២​កេះ ទឹក​សុទ្ធ ០២​យួរ ថវិកា ១០​មឺ​ុ​នរៀល​។​

*** អំណោយ​អ្នក​មាន​ទឹក​ចិត្តសប្បុរស​រួមមាន​÷
១./ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី ថវិកា ១០​ម៉ឺន​រៀល អង្ករ​៥០​គីឡូគ្រាម​។​
២./ ឧត្តមសេនីយ៍ត្រី សុខ លីដា អនុ​នាយកដ្ឋាន​ចារកម្ម មី​ម៉ា​ម៉ា ០៤​កេះ​
៣./ លោក​វរសេនីយ៍ឯក សេម ផាត់ មេបញ្ជាការ​វរ​សេនា​តូច​អន្តរាគមន៍​លេខ​០១ ថវិការ ៥០០០០​រៀល អង្ករ​៥០​គីឡូគ្រាម​
៤./ លោក អនុសេនីយ៍ឯក តែម រស្មី មេបញ្ជាការ​កងអនុសេនាធំ ៥០០០០​រៀល​
៥./ លោក អនុសេនីយ៍ឯក ចាប កុសល់ ថវិកា​១០​មឺ​ុ​នរៀល​
៦./ លោក អ៊ុច សុខុម ចាងហ្វាង​ការផ្សាយ កាសែត មហា​ហង្ស ៥០០០០​រៀល​
៧./ លោក ហ៊ាង ឆៃលី ម្ចាស់ ភោជនីយដ្ឋាន​បុប្ផា​ឥ​សាន្ត ថវិកា ៣០ មឺ​ុ​នរៀល​
៨./ បងអន​អាជីវករ ភូមិ​អូរ​ស្ពាន អង្គរ ៥០​គីឡូក្រាម​

​ខ្ញុំបាទ​ជំនួសមុខ អោយ​ក្រុមការងារ សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ទឹកចិត្ត​អ្នក​សប្បុរស របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា និង​សាសព្ទ​ប​រុស​ក្រុម​ការងារ​ទាំងអស់ អោយ​ជួបតែ​សេចក្តីសុខ ចម្រើន ប្រកប​របរ​ទួល​ទាន​មានបាន​គ្រប់ៗ​ក្រុមគ្រួសារ និង​ពុទ្ធពរ ៤​ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សូម​អរ​ព្រះ​គុណ​និង​អរគុណ​

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!