ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

កម្លាំងសមត្ថកិច្ច បង្ក្រាបក្រុមឧក្រិដ្ឋជនកែច្នៃ និងចែកចាយគ្រឿងញៀន ៥នាក់ រឹបអូសបានគ្រឿងញៀន ១៥៦គីឡូក្រាម   នៅភ្នំពេញ

(ភ្នំពេញ)៖  នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១នេះ កម្លាំងជំនាញ នៃមន្តីរប្រឆាំងបទ ល្មើសគ្រឿងញៀន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបើប្រតិបត្តិការបង្ក្រាប ក្រុម ឧក្រិដ្ឋជនកែច្នៃ រក្សាទុកដឹកជញ្ជូន និងជួញដូរគ្រឿងញៀនមួយករណី ចាប់ខ្លួនជនសង្ស័យ៥នាក់ ក្នុងនោះវៀតណាម៤នាក់ និងខ្មែរម្នាក់ ព្រមទាំងរឹបអូសបានគ្រឿងញៀនសរុប ១៥៦គីឡូក្រោម។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ជាលទ្ធផលក្រោយទទួលបានបទបញ្ជា នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៨) ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ វ៉ាន់ កុសល និងលោកឧត្តមសេនីយ៍ទោសារី បុត្រសត្យា នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង បានចុះសើុបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃ រក្សាទុក ដឹកជញ្ជូនជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះលេខ៨០ផ្លូវM៣ បុរីប៉េងហួត (បឹងស្នោ) សង្កាត់និរោធនិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងនោះកម្លាំងជំនាញចាប់ខ្លួនបានជនសង្ស័យ ចំនួន៥នាក់ រួមមាន៖ ទី១៖ ឈ្មោះ ហម សាវុធ អាយុ៥២ឆ្នាំ, ទី២៖ ឈ្មោះ ឡេ វ៉ាន់ឌឿត (LE VAN DUOT) អាយុ៣១ឆ្នាំ, ទី៣៖ ឈ្មោះ ង្វៀន ថាន់គឿង (NGUYEN THANH CUONG) អាយុ២៦ឆ្នាំ, ទី៤៖ ឈ្មោះ ឡេ កឹមហ្វុក (LE CAM PHUNG) ភេទស្រី អាយុ២៥ឆ្នាំ និងទី៥៖ ឈ្មោះ ហ្វ័ង ង៉ុកហាន (HOANG NGOC HAN) ភេទស្រី អាយុ២៥។

វត្ថុតាងចាប់យកបាន រួមមាន៖ អ៉ីស្តាស៉ី(MDMA) ទម្ងន់សុទ្ធ១០១គីឡូនិង៩៨២.០៤ក្រាម, កាទីណូន (CATHINONE) ទម្ងន់សុទ្ធ៣៩គីឡូនិង៨៥៤ក្រាម, មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ១៤គីឡូ និង៤៥០.៧៦ក្រាម, កេតាមីន (KETANINE) ទម្ងន់សុទ្ធ១១២.៨១ក្រាម, សារធាតុរាវប្រភេទ អាសេតូនមានទម្ងន់សុទ្ធ៦គីឡូ និង៦៦៨.២៥ក្រាម ព្រមទាំងមធ្យោបាយបម្រើក្នុងការកែច្នៃ សារធាតុញៀនជាច្រើនទៀតផងដែរ។

ជនសង្ស័យទាំង៥នាក់ខាងលើរួម និងវត្ថុតាងត្រូវបាន កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមនីតិវិធីច្បាប់៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!