ភ្នំពេញ៖ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីសម្រេច ស្តីពីការបង្កើត គណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរ ការអនុវត្តក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន។
ប្រការ១៖ ត្រូវបានបង្កើត គណៈកម្មការ តាមដាន វាយតម្លៃ និងលើកសរសើរ ចំពោះអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ដែលអនុវត្តបានត្រឹមត្រូវ តាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន និង ដាក់ពិន័យចំពោះអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន ដែលបានប្រព្រឹត្តល្មើសក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន ក្នុងការបំពេញភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈ សំដៅលើកស្ទួយកិត្តិយសសេចក្តីថ្លៃថ្នូរ និងកិត្យានុភាពអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន។
<span;>សូមអានសេចក្ដីសម្រេចដូចខាងក្រោម…