ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

នារសៀលថ្ងៃពុធ ១៣ រោច ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០ មន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ បានធ្វើ

 

នារសៀលថ្ងៃពុធ ១៣ រោច ខែ បុស្ស ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២០ មន្ទីរអប់រំយុវជន និងកីឡាបានធ្វេីពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ឆ្នាំសិក្សា២០១៨-២០១៩ និងទិសដៅឆ្នាំសិក្សា២០១៩- ២០២០ យុវជននិងកីឡាខេត្តព្រះសីហនុ ក្រោមអធិបតីលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងមន្ត្រីអប់រំក្រុង ស្រុក និងលោកគ្រូ អ្នកគ្រូ ។
លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃចំពោះការខិតខំបំពេញការងាររបស់មន្ត្រីអប់រំ ឆ្លើយតបទៅនឹងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ចាំបាច់សម្រាប់វិស័យអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ ទទួលបានបរិមាណ និងគុណភាពស្របតាមទិសដៅរបស់ក្រសួងអប់រំយុវជននិងកីឡាក៏ដូចជារាជរដ្ឋាភិបាល និងគោល ការណ៍របស់ក្រសួងអប់រំប្រកបដោយសមធម៌ និងការអប់រំសម្រាប់ទាំងអស់គ្នា ឆ្លើយតបចំពោះតម្រូវការចាំបាច់របស់ប្រទេសជាតិ រួម ចំណែកសម្រេចនូវគោលដៅអភិវឌ្ឍន៍ សហស្សវត្សរដែលរាជរដ្ឋាភិ បាលកម្ពុជា ក៏ដូចជាពិភពលោកកំពុងយកចិត្តទុកដាក់ និងប្ដេជ្ញាចិត្តអនុវត្តឲ្យបានល្អប្រសើរ ។
លោកអភិបាលរងខេត្តបន្តថា សន្និបាតរយៈពេល ២ថ្ងៃនេះ ទទួលបានបទពិសោធន៍ មតិយោបល់ និងពត៌មានជាក់លាក់ឈានទៅរកការរីកចម្រើនក្នុងការពង្រឹង ពង្រីកវិស័យអប់រំ ជាបរិបទឆ្លើយតប ទៅនឹងសំណូមពរចាំបាច់នៃការអភិ វឌ្ឍសង្គមជាតិ ក្នុងក្របខណ្ឌគោរព និងការពារសិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យ និងរក្សាស្ថេរភាពសង្គម ។ ការអភិវឌ្ឍកម្មវិធីសិក្សាចាប់ពីថ្នាក់មត្តេយ្យសិក្សា រហូតមធ្យម សិក្សា ដើម្បីធានានូវគុណភាព និងប្រសិទ្ធភាពការងារតាមរយៈការពង្រឹងការងារប្រឡងគ្រប់ប្រភេទការងារបណ្តុះបណ្តាលធនធាន មនុស្ស បង្កើនសមត្ថភាពសិក្សាស្រាវជ្រាវ ការបំពាក់សម្ភារៈឧបទេសដល់ការបង្រៀន និងរៀនដល់គ្រឹះស្ថានសិក្សា ជាការលើកកម្ពស់ និងធានាបាននូវគុណភាពអប់រំពិត ៗ។ សាមគ្គីភាពផ្ទៃក្នុង ដើម្បីលើកស្ទួយវិស័យអប់រំ ក្នុងគោលបំណងសម្រេចបាន “ការអប់រំសម្រាប់ទាំងអស់ គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ ” ។ ឈរលើមូលដ្ឋានសរសរស្តម្ភទាំង៥ គ្រូបង្រៀន, កម្មវិធីសិក្សា, អធិការកិច្ច, រង្វាយតម្លៃសិក្សា, និងឧត្តមសិក្សា ។
លោក ម៉ាង ស៊ីណេត ក៍បានធ្វើការផ្តាំផ្ញើលោកគ្រូ អ្នកគ្រូត្រូវសាមគ្គីគ្នា យកចិត្តទុកដាក់ការងារអប់រំ ជាភារកិច្ចស្នូលរបស់យើងទាំងអស់គ្នា ធ្វើឱ្យវិស័យអប់រំនៅខេត្តព្រះសីហនុ មានការរីកចម្រើនគួរជាទីមោទនភាព ៕

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!