អ្នករាល់គ្នាដឹងហើយ ជំងឺផ្តាសាយ[Corona]គឺជាជំងឺផ្តាសាយគ្រោះថ្នា.ក់បណ្តាលឲ្យស្លា.ប់ដែលងាយនឹងរាលដាលនិងមិនមានរោគសញ្ញាច្បាស់លាស់(ដូចជាជំងឺផ្តាសាយធម្មតា) និងមិនមានថ្នាំព្យាបាលទេ។ វីរុ.សនេះស្រដៀងគ្នាដូច[SARS]ដែលបានបណ្តាលអោយមានជំងឺផ្លូវដង្ហើមធ្ង.ន់ធ្ងរ ក្នុងឆ្នាំ ២០០៣បណ្តាលអោយមនុ.ស្សស្លា.ប់ចំនួន៧៧៤នាក់។
#ជំងឺផ្តាសាយកូរ៉ូណាឆ្លងរាលដាលតាមផ្លូវដង្ហើមនិងផ្លូវផ្សេងទៀត៖– ភាគច្រើនបណ្តាលមកពីអ្នកជំងឺក្អកធ្វើឲ្យរាដាលវីរុសទៅក្នុងខ្យល់(ក្នុងចម្ងាយ ៣ម៉ែត្រ)– ចាប់ដៃនិងប៉ះពាល់ជាមួយអ្នកដែលមានជម្ងឺ– ប៉ះពាល់នឹងកន្លែងផ្ដែលផ្ទុកវីរុសបន្ទាប់មកប៉ះច្រមុះភ្នែកនិងមាត់។
# រោគសញ្ញាមានដូចជា៖– ក្តៅខ្លួន/ក្អកនិង/ពិបាកដកដង្ហើម– ពេលខ្លះរាគរូសឈឺពោះនិងមិនស្រួលពោះ។ ក្នុងករណីធ្ង.ន់ធ្ងរអ្នកជំងឺអាចមានការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវជាមួយនឹងជំងឺរលាកសួតនិងត្រូវការការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្នកផ្ទុកវីរុសអាចវិវត្តទៅជាជំងឺក្នុងចន្លោះ ២ទៅ១៤ថ្ងៃបន្ទាប់ពីឆ្លងវីរុស។
# ដើម្បីចៀសវាងវាយើងត្រូវ៖– លាងដៃឱ្យស្អាតយ៉ាងហោចណាស់ឲ្យបាន ២០វិនាទី– ខ្ទប់ឫបិតមាត់និងច្រមុះរបស់អ្នកពេលអ្នកក្អក– កុំប៉ះភ្នែកនិងច្រមុះនៅពេលដែលដៃកខ្វក់– កុំប៉ះពាល់និងកុំប្រើសំភារៈប្រើប្រាស់រួមជាមួយមនុស្សដែលមានរោគសញ្ញាផ្តាសាយដូចជាគ្រុនក្តៅក្អកហៀរសំបោរ– កាត់បន្ថយការប៉ះពាល់ជាមួយសត្វចិញ្ចឹមដូចជាគោ,មាន់,ទា,សត្វឆ្មានិងឆ្កែក្នុងផ្ទះ– បរិភោគតែសាច់និងស៊ុតដែលចំអិនឆ្អិនល្អ– ចាក់វ៉ាក់សាំងការពារជំងឺរលាកសួតចំពោះមនុស្សចាស់ឬមនុស្សដែលមានប្រព័ន្ធភាពស៊ាំខ្សោយ– ទទួលទានទឹកអោយបានច្រើននិងហាត់ប្រាណ។
# វិធីត្រឹមត្រូវក្នុងការក្អកគឺការពារការឆ្លងមេរោគផ្លូវដង្ហើម– ខ្ទប់មាត់និងច្រមុះរបស់អ្នកជាមួយនឹងក្រដាសឬកន្សែងបន្ទាប់មកក្អកដោយផ្ទាល់មិនមែនយកដៃទទេមកខ្ទប់ពេលក្អក– ប្រសិនបើអ្នកមិនបិទមាត់របស់អ្នកទេវីរុសអាចឡើងលើសពី៣ម៉ែត្រ(១១ហ្វីត)– ប្រសិនបើអ្នកខ្ទប់មាត់របស់អ្នកដោយដៃរបស់អ្នកវីរុសនៅតែអាចឆ្លងតាមម្រាមដៃរបស់អ្នក– ប្រសិនបើអ្នកខ្ទប់វាដោយកែងដៃរបស់អ្នកវីរុសនៅតែអាចចូលទៅក្នុងដីឬឡើងសម្លៀកបំពាក់បាន។
# ព្យាបាលជំងឺផ្តាសាយប្រសិនបើអ្នកមានរោគសញ្ញា– ប្រើថ្នាំបំបាត់ការឈឺចាប់គ្រុនផ្តាសាយ(ដូចជា៖Panadol, Decogen, Nightquil, Ibuprofen,..)ដើម្បីគ្រប់គ្រងនិងព្យាបាលរោគសញ្ញា– ផឹកទឹកឱ្យបានច្រើន– សំរាកនៅផ្ទះ…៕