ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

សម្ដេចក្រឡាហោម ស ខេង ៖ មន្ត្រីនគរបាលជាតិត្រូវតែបម្រើជាតិជាធំ មិនត្រូវបម្រើបក្សពួកគ្រួសារខ្លួនឯងជាធំនោះទេ….

 

ភ្នំពេញ៖សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងចំពោះមុខស្នងការដ្ឋានគរបាលជាតិ ទាំង២៥រាជធានី-ខេត្តថា នគរបាលទាំង​អស់មិន​ត្រូវបម្រើបក្សពួក និងក្រុម​គ្រួសាររបស់ខ្លួនជាធំឡើយ ត្រត្រូវបម្រើជាតិនិងប្រជាពលរដ្ឋជាធំ ។
សម្តេចក្រឡាហោម បានថ្លែងដូចនេះ នៅក្នុងពិធីប្រគល់រថយន្ដដល់ស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ។

សម្ដេច ស ខេង បន្តថា “តើនគរបាល គាត់បំពេញតួ​នា​ទី​របស់គាត់តាមវិជ្ជា​ជីវៈជានគរបាលឬអត់? ដូច​ម្ដេចទៅ​ដែល​ហៅថា បំពេញតួនាទីវិជ្ជាជីវៈជានគរបាល ? មានន័យថា គាត់​ស្មោះត្រង់តួនាទីរបស់គាត់ដើម្បីបម្រើជាតិ និងបម្រើប្រជា​ពលរដ្ឋ មិនមែនបម្រើដើម្បីខ្លួនយើង បក្សពួកយើង ក្រុម​គ្រួសារយើងទេ គឺបម្រើផល​ប្រយោជន៍​រួម ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ” ។

ជាមួយគ្នានោះ សម្តេចក្រឡាហោម ឱ្យមន្ត្រីនគរបាលជាតិទាំងអស់ត្រូវតាមដានព័ត៌មាននៅតាមបណ្តាញសង្គម ព្រោះជាប្រភពប្រភពព័ត៌មានដែលសមត្ថកិច្ចត្រូវតាមដាន និងពិនិត្យ ដោយព័ត៌មានខ្លះជាព័ត៌មានពិតដែល​សមត្ថកិច្ចមិន​អាចដឹង ដែលត្រូវចុះទៅពិនិត្យផ្ទាល់ ស្រាយឱ្យភ្លាមៗ មិនត្រូវទុកបង្អង់យូរឡើយ ៕

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!