ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

​អ្នកសារព័ត៌មាន​ពីរ​នាក់ ត្រូវបាន​នគរបាល​អធិការដ្នាន​ស្រុក ថ្ពង ខេត្ត​កំពង់ស្ពឺ​ចោទប្រកាន់​ពី​បទ​ជំរិត​ទារប្រាក់ ពី​ឈ្មួញ​ដឹកឈើ​ខុសច្បាប់​

ខេត្ត​កំពង់ស្ពឺ ៖ របាយការណ៍​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង​បាន​រាយការណ៍​ជូន​ស្នងការ​ខេត្ត​កំពង់ស្ពឺ ស្ដី​ពី​ឈ្មោះ កុក គីម​ថុង ចាងហ្វាង​គេហទំព័រ​រស្មី​នាគ​មាស និង​ជំនួយការ​របស់​គាត់ ពី​បទ​ចំ​រិត​ទារប្រាក់​ពីរ​អ្នក​បើក​គោយន្ដ​កន្ទ្រៃ​ដឹកឈើ​ទៅវិញ​។ មាន​សម្លេង​រីខ​ត​ជា​ច្រើន​ឃ្លីប​របស់លោក កុក គីម​ថុង ជាមួយ​លោក​អភិបាល​ស្រុក​ថ្ពង ជំនាញ​មេព្រៃ និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ថ្ពង ពី​ភាព​សហការ​រួមជាមួយ​ជំនាញ​ពាក់ព័ន្ធ​។ ហើយ​ថ្ងៃ​ទី​០៧ ខែ​ឧសភា ឆ្នាំ​២០១៩ បែរជា​មាន​របាយការណ៍​ខាង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង ចោទ​ពី​បទ​ជំរិត​ទា​ប្រាក់​ទៅ​វិញ​។​

​ហើយ​ភ្នាក់ងារ​ព័ត៌មាន​យើង​បាន​សុំ​ធ្វើ​បទសម្ភាសន៍​ជាមួយ​ម្ចាស់​គោយន្ដ​កន្ទ្រៃ​ដឹកឈើ ពេលនោះ​គាត់​បាន​និយាយ​តាម​ទូរស័ព្ទ​ថា គាត់​មិន​បាន​និយាយ​ពីរ​បទ​ចំ​រិត​ទារប្រាក់​នោះ​ទេ គាត់​ឃើញ​តាម​ថត​ឈើ​គាត់​ពីក្រោយ​តែ​ប៉ុណ្ណោះ មូលហេតុ​អី​បាន​មាន​ពាក្យ​ប្ដឹង​ចោទ​ពី​បទ​ចំ​រិត​ទា​ប្រាក់​ទៅវិញ​។ ហើយ​បាន​ចាប់​ឃាត់ខ្លួន​អ្នកសារព័ត៌មាន​ទាំង ០២​នាក់ បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ រួច​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​តែម្ដង​។ ចាំ​មើល​រឿងនេះ នឹង​ទៅ​យ៉ាងណាដែរ ព្រោះ​អី​បទល្មើស​ព្រៃឈើ​នៅ​ក្នុងស្រុក​ថ្ពង​ច្រើន​ខ្លាំង​បែបនេះ​។​

​សូម​ឲ្យ​ខាង​អាជ្ញាធរ និង​សមត្តកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​ស្រុក​ថ្ពង មេត្តា​រិត​បណ្តឹង និង​មាន​វិធានការ​បង្ក្រាប​នៅ​បទល្មើស​ព្រៃឈើ និង​ល្បែង​សុីសង​គ្រប់​ប្រភេទ ក៏​ដូច​សន្តិសុខ​សង្គម ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ទាំង ៩​ចំណុច និង​មើល​នៅ​អភិក្រម​ទាំង​៥ របស់​សម្ដេច​តេជោ ហ៊ុន សែន ផង អ្នកសារព័ត៌មាន​គ្រាន់​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​នៅក្នុង​សង្គម​តែប៉ុណ្ណោះ មូលហេតុ​អី​ក៏​ចេះតែ​ចោទ ក៏​ចេះតែ​ចាប់​យ៉ាងនេះ វា​ជា​ឆ្អឹង​ទទឹង​ក៏​របស់​អស់លោក​មែន​?​។​

​សូម​ឯកឧត្ដម វី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​លោក​ស្នងការ​ខេត្ត​កំពង់ស្ពឺ មេត្តា​ពិនិត្យ​មើល​កូនចៅ​នៅ​ក្រោម​ឱវាទ​ផង និង​មើល​នៅ​បទល្មើស​ព្រៃឈើ​ក្នុង​ស្រុក​ថ្ពង និង​សម្រួល​រក​ភាពយុត្តិធម៌ឲ្យ​អ្នកសារព័ត៌មាន​ទាំង ០២​នាក់​នេះ​ផង​ទាន​៕

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!