ដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា បានប្រកាសបញ្ជូនគ្រូជំនាញទៅបង្រៀនដល់អ្នកសារព័ត៌មានទាំងនៅស្ថាប័នរដ្ឋ និង ផ្នែកឯកជនដើម្បីលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មានកាន់តែល្អប្រសើ។
ក្រោយពីបញ្ចប់ពិធីចុះហត្ថលេខា និងសន្និសីទសារព័ត៌មាន ស្តីពីការផលិត និងដាក់បញ្ចាំងរឿងភាគខ្មែរ និងបរទេសនាព្រឹកថ្ងៃទី៣១ ខែមករានេះ នៅអគ្គនាយកដ្ឋានទូរទស្សជាតិកម្ពុជា ឯកឧត្តមខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសថា ក្រសួងនឹងបើកវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន ឱ្យមានសត្ថភាពខ្ពស់លើជំនាញវិជ្ជាជីវៈនេះ។ ក្រៅពីនេះ ក្រសួង ក៏នឹងផ្តល់គ្រូជំនាញទៅឱ្យជួយបង្រៀនអ្នកសារព័ត៌មានតាមសមាគម ឬក្លឹមអ្នកកាសែតបើសិនពួកគេស្នើសុំចង់រៀន ។
សំឡេង៖ « អ្នកសារព័ត៌មានឯកជន ដែលចង់ទទួលបានការបណ្តុះបណ្តាលជំនាញផលិតព័ត៌មានត្រូវដាក់ពាក្យឬទំនាក់ទំនាក់ទំងទៅសមាគម ឬក្លឹបអ្នកសារព័ត៌មាន ហើយសមាគមទាំងនោះ អាចពិគ្រោះយោបល់រៀបចំវគ្គបណ្តុះបណ្តាល នៅពេលនោះក្រសួងនឹងបញ្ជូនគ្រូទៅចូលរួមបង្រៀន»។
ពាក់ព័ន្ធទៅនឹងការបណ្តុះបណ្តាលនេះ ឯកឧត្តមមានប្រសាសន៍ថា កុំបន្ទោសមកលើក្រសួងព័ត៌មានថាមិនបានជួយបណ្តុះបណ្តាលអ្នក សារព័ត៌មានឱ្យមានជំនាញវិជ្ជាជីវៈនិងក្រមសីលធម៌ ព្រោះអាជីពសារព័ត៌មានអ្នកណាក៏អាចធ្វើបានដែរ មិនទាល់តែមានការប្រឡងមានសញ្ញាប័ត្រគ្រប់គ្នានោះទេ។
ឮប៉ុន្តែមហាជនគឺជាអ្នកវិនិឆ្ឆ័យលើអ្នកសារព័ត៌មាន អង្គភាពសារព័ត៌ណាមួយ ហើយមុននឹងជឿលើព័ត៌មានអ្វីមួយ គឺត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់។ មានតែ មហាជនខ្លួនឯងទេ ដែលជាអ្នកឱ្យតម្លៃ ឬមិនឱ្យតម្លៃ ទៅលើអ្នកសារព័ត៌មានទាំងឡាយ។ ប្រសិនបើយើងមិនចូលមើលឬអានទេ សារព័ត៌មានណាដែលមិនល្អទាំងអស់នោះ វានឹងបាត់បង់ទៅវិញដោយខ្លួនឯង ៕