ទាន់ហេតុការណ៍
លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត..

ក្រសួង​ព័ត៌មាន​ សហការ​ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ​នឹង​លុប​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ចោល​

 

ភ្នំពេញ ៖ ​មន្ត្រី​ជំនាញ​ក្រសួង​ព័ត៌មាន ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួងមហាផ្ទៃ ក្រសួង​ប្រៃសណីយ៍ ​និង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ​នឹង​ឈាន​ទៅរក​ការបិទ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ករណី​ វីរុស​កូ​រ៉ូ​ណា ​និង​ព័ត៌មាន​ក្លែងក្លាយ ​ផ្សេងទៀត​ ដែល​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សង្គមជាតិ​។

ក្រសួង​ព័ត៌មាន​កំពុង​បំពេញ​កិច្ចការ​យ៉ាង​មមាញឹក​ ក្នុងការ​តាមដាន និង​កំណត់​រាល់​វេ​ប​សាយ ​និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ​ជុំវិញ​ករណី​វីរុស​កូ​រ៉​ណា ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​មាន​កា​រ​ភិតភ័យ​។

វិធានការ​នេះ ​ធ្វើឡើង​គ្រប់​វេ​ប​សាយ ​និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ព័ត៌មាន​ ដែល​បាន​ចុះបញ្ជី​ជាមួយ​ក្រសួង​ព័ត៌មាន​ និង​មិនបាន​ចុះបញ្ជី​ ដោយមាន​ចំណាត់​ការ​ផ្សេងៗ​គ្នា ​ពី​ក្រសួង​ដៃគូ រួមមាន​ក្រសួងមហាផ្ទៃ ​និង​ក្រសួង​ប្រៃសណីយ៍​ រួមទាំង ​មាន​ចំណាត់​ការ​ពី​ក្រុមហ៊ុន​ ហ្វេ​ស​ប៊ុ​ក​ផងដែរ​។ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក​ នឹងធ្វើ​ការលុបចោល​នូវ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​នោះ ក្នុង​ករណី​នៅតែ​ប្រព្រឹត្តិ​ខុស​ក្នុង​ផ្សព្វផ្សាយ​គ្រប់​ព័ត៌មាន​ក្លែងក្លាយ ​នេះ​បើតាម​ការលើកឡើង​បញ្ជាក់​ពី ឯកឧត្តម ផុស សុវណ្ណ ជា​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន​។​​

ឯកឧត្តម ផុស សុវណ្ណ បាន​បញ្ជាក់ថា គិត​មក​ត្រឹម​ពេលនេះ​ក្រសួង​បាន​រកឃើញ ​នូវ​វេ​ប​សាយ ក៏ដូចជា​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ព័ត៌មាន ​មិន​ក្រោម ៥០ ​នោះទេ​ ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ជុំវិញ​ករណី វីរុស​កូ​រ៉ូ​ណា​នេះ​។ ក្រសួង​ក៏​នឹង​ពិភាក្សា​បន្ថែម​ជា​អ្នកសារព័ត៌មាន​វិជ្ជាជីវៈ អ្នកច្បាប់​ បន្ថែម​មុននឹង​ចេញ​សេចក្ដីជូនដំណឹង​បន្ថែម​ជុំវិញ​ករណីនេះ​។

គិត​មក​ត្រឹម​ថ្ងៃទី ៤ ខែកុម្ភៈ​ឆ្នាំ ២០២០​នេះ កម្ពុជា​ទើបតែ​មានការ​រកឃើញ ​មួយ​ករណី​ប៉ុណ្ណោះ​ដែល​ផ្ទុក​នូវ​វីរុស​កូ​រ៉ូ​ណា ​ហើយ​ករណីនេះ ​គឺ​កើតឡើង​ជនជាតិ​ចិន ដែល​ធ្វើដំណើរ​មកពី​ខេត្ត អ៊ូ​ហាន​ប្រទេស​ចិន ​ចូលមក​ខេត្ត​ព្រះសីហនុ​៕

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!