ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទីភារកិច្ចឆ្នាំ២០២៤ - អាវុធហត្ថខេត្តកំពង់ស្ពឺបានឃាត់ខ្លួនក្មេងទំនើង(កាន់ដាវ)ចំនួន៨នាក់.. - លោកអភិបាលក្រុងកំពង់ឆ្នាំងបានមានប្រសាសន៍ថាក្នុង១ថ្ងៃមានសំរាមប្រមាណជាង៤០ តោនត្រូវបានបោះចោលជាសា ធារណៈ អាជ្ញាធរក្រុងកំពង់ឆ្នាំងសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមភ្ជាប់សេវាសំរាមដើម្បីទីក្រុងស្អាត បរិស្ថានល្អ សុខភាពល្អ ដើម្បីយើងទាំងអស់គ្នា - តើលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងគិតអ្វី.? ខណៈលៀសឆាការាប់សិបតោនក្រុមឈ្មួញកំពុងលើកឡើងលើរថយន្តដឹកចេញទៅលក់ឆ្លងដែនបានយ៉ាងរលូន ហេតុអ្វីមិនបង្ក្រាបសោះ.. - នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី 

លោកជា គឹមសេង អភិបាលស្រុកជាំក្សាន្តអនុវត្តបញ្ជ្រាសទិសនិងបទបញ្ជាសម្តេចតេជោ ហ៊ុន សែន រក្សាទុកល្បែងស៊ីសង

 

ខេត្តព្រះវិហារ៖ ល្បែងស៊ីសង យូគី បៀរ អាប៉ោង ជល់មាន ស្ថិតនៅក្រោមឃ្លៀករបស់ លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត មិនត្រូវបានបង្ក្រាបនោះឡើយ ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជាំក្សាន្ត តែបែរជា បណ្តែតបណ្តោយឲ្យមានការ ល្បែងស៊ីសង ដែលជាសត្រូវរបស់ច្បាប់ ប្រឆាំង និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឲ្យគ្រប់សមត្ថកិច្ច ប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្តិភាព ក្នុងនោះបានបញ្ជាក់ពី លុបបំបាត់ល្បែងស៊ីសងផងដែរ។

បើទោះបីជា អនុសាសន៍សម្តេចតេជោ បានដាក់បទបញ្ជាឲ្យលុបបំបាត់ចោល នូវល្បែងស៊ីសងដែលបាន ចាត់ទុកល្បែងស៊ីសង ជាឈ្មួនអុចបញ្ឆេះនូវអំពើហឹង្សា ចោរលួច ចោរប្លន់ ប្តីប្រពន្ឋលែងលះ បែកបាក់គ្រួសារក៏ដោយ ក៏លោក ជា គឹមសេង ដែលជាថ្នាក់ដឹកនាំកំពូលរបស់ស្រុកជាំក្សាន្ត មិនខ្វល់ពីចំនុចដែល រាជរដ្ឋាភិបាលមានការព្រួយបារម្ភណ៍នោះឡើយ តែបែរជាមិនខ្វល់និងការបង្រ្កាបបនល្បែងស៊ីសង ដែលមានទីតាំងស្ថិតនៅលើភ្នំអានសេះ ក្បែរសំណង់កាស៊ីណូ ដែលមានដើមផាន់រាប់សិបម៉ឺនដុល្លា និងមាន មនុស្សចូលរួមលេងល្បែង ដូចបុណ្យជាតិជារៀងរាល់ថ្ងៃ។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បនល្បែងស៊ីសង ដែលអាចប្រព្រឹត្តទៅបានដោយរលូននេះ គឺដោយ សារមានម្ចាស់ជាប្រធានសហភាពសហព័ន្ឋយុវជនឃុំស្រអែមលោកមោង ធី និងមានការសង្ស័យថា បានបើកភ្លើងខៀវពីលោក ឧត្តមសេនីយ៍ទោ សួស សុខដារា ស្នងការនគរបាលខេត្តព្រះវិហារ  ដែលមិនបានយកចិត្ត ទុកដាក់ បង្រ្កាបល្បែងស៊ីសង ក្នុងដែនទទួលខុសត្រូវរបស់ខ្លួន បណ្តោយឲ្យមានការប្រព្រឹត្តបទល្មើសខុស ច្បាប់ ដែលជាហេតុ ធ្វើឲ្យមានការ សង្ស័យកាកកបបានសើមមាត់សើមកទេដឹងជាមួយនិងល្បែងស៊ីសង ទេដឹងបានជាលោក ឧត្តមសេនីយ៍ទោ ភ្លេចបង្រ្កាប ។

ប្រជាពលរដ្ឋ បានសំណូមពរ ឲ្យឯកឧត្តម អភិបាលខេត្តព្រះវិហារ មេត្តាចំណាយពេលវេលាខ្លះ ពិនិត្យសកម្ម ភាពរបស់លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត និងលោក មោង ធី ប្រធានសហភាពសហព័ន្ឋយុវជន ឃុំស្រអែម ដែលសង្ស័យឃុបឃិតគ្នា បង្កើតល្បែងស៊ីសង យូគី បៀរ អាប៉ោង នៅលើភ្នំអានសេះ ដែលបានបង្វក់ ស្មារតីប្រជាពលរដ្ឋ ឲ្យចូលរួមលេងល្បែងស៊ីសងដោយខុសច្បាប់ ដោយឥតញញើត និងមិនខ្ចីព្រឺរោម នូវការដឹកនាំរបស់  ឯកឧត្តម អភិបាលខេត្តព្រះវិហារ ដែលធ្លាប់ហាមដាច់ខាត មិនឲ្យមានការបើកល្បែងស៊ីសងជាដាច់ខាត តែបែរជា លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត និងលោក មោង ធី ប្រធានសហភាពសហព័ន្ធយុវជនឃុំស្រអែម ស្រុកជាំក្សាន្ត បង្កើនអាជីបដើម្បីរកប្រាក់ចូលហោប៉ៅ បន្ថែមលើប្រាក់បៀវត្សរបស់រដ្ឋ។

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!