ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

សិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពី​ ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ​ និងក្រមសីលធម៌​នៃរបបអ្នកសាព័ត៌មាន……

 

(ភ្នំពេញ) ៖ នៅព្រឹកថ្ងៃពុធ ៤រោជ ខែមាឃ ឆ្នាំកុរ ឯកសក័ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០​ក្រសួងព័ត៌មាន​បានបេីកសិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពី​ ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ​ និងក្រមសីលធម៌​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ នៅសាលសត្យា ទីស្ដីការក្រសួងព័ត៌មាន។​

កិច្ចចាប់ផ្តេីមកម្មវីធីនេះ​ ឯកឧត្ដម ផុស សុវណ្ណ ប្រធានអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន ស្ដីពី​ សាវតានៃការរៀបចំសិក្ខាសាលា។​ បង្រៀនដោយឯកឧត្ដម មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន ស្ដីពី របៀបសរសេរព័ត៌មានទាក់ទង​នឹងវិស័យសុខាភិបាល មេរោគ​ (វីរុសកូរ៉ូណា)​ ពេលបច្ចុប្បន្ននេះ​ ពិភពលោកកំពុងមានការភយ័ខ្លាច។

បន្ទាប់មកបង្រៀនដោយឯកឧត្ដម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ស្ដីពី សេចក្ដីរាយការណ៍ព័ត៌មានពេញលេញ និងក្រមសីលធម៌។

សិក្ខាសាលា​នេះ​ មានសិក្ខាកាមអ្នកសារព័ត៌មានចូលរួមជាង​ ២០០នាក់​ មកតាមបណ្ដារាជធានី-ខេត្តទាំង២៥។​ ក្នុងនោះដែរ​ ឯកឧត្ដម​ ដែលជាលោកគ្រូបង្រៀន​ បាននិយាយសង្កត់ធ្ងន់ទៅលើសិក្ខាកាមថា អ្នកសារព័ត៌មានត្រូវគោរពក្រមសីលធម៌ និងវិជ្ជាជីវៈ មុននឹងធ្វើការផ្សព្វផ្សាយ ត្រូវស៊េីបយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ​ ជៀសវាងការចុះផ្សាយខុសពីការពិត និងត្រូវសរសេរព័ត៌មានពិត ជៀសវាងព័ត៌មានខ្លែងក្លាយ និងធ្វើការទុបស្កាត់ព័ត៌មានក្លែងក្លាយឲ្យបានទាន់ពេល។

បន្ទាប់មកឯកឧត្ដម ញ៉ែម ណយ អគ្គនាយកដ្ឋានមណ្ឌលព័ត៌មាន និងសោតទស្សន៍ និងទីប្រឹក្សាក្រសួងព័ត៌មាន បានឡើងរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រីក្រសួងព័ត៌មាន។

ក្នុងឱកាសនេះ​ ឯកឧត្ដម ខៀវ កាញារីទ្ធ​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា សូមឲ្យអ្នកសារព័ត៌មានយើងគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ និងគោរពច្បាប់របបសារព័ត៌មានឲ្យបានល្អ​ ជៀសវាងការផ្សព្វផ្សាយខុស ឯកឧត្ដមរដ្ឋមន្ត្រី​ បានមានប្រសាសន៍បន្តថា ឲ្យបងប្អូនអ្នកសារព័ត៌មានយើងទាំងអស់គ្នា​ ខិតខំប្រឹងប្រែងរៀនឲ្យបានច្រើន ក្រសួងព័ត៌មាន​ និងធ្វើការបើកសិក្ខាសាលា​ ដល់អ្នកសារព័ត៌មានបន្តទៀត។​ ជាចុងក្រោយ​ ឯកឧត្ដមរដ្ឋមន្ត្រី​ បានជូនពរដល់សិក្ខាកាមឲ្យជួបប្រទះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!