ទាន់ហេតុការណ៍
ពិធីប្រគល់-ទទួល កុំព្យូទ័រចំនួន ៧៥៥គ្រឿង ជូនក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់បម្រើការងារបរិវត្តកម្មឌីជីថល ពិសេសការងារចុះបញ្ជីដីធ្លីបង្ហើយ និងការធ្វើទំនើបកម្មស្ថាប័ន ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ - សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈ អ្នកសារព័ត៌មាន កម្ពុជា បើកវគ្គបណ្តុះបណ្តាលពិសេសលើកទី៤ ស្តីពី “មូលដ្ឋានគ្រឹះគ្រប់គ្រងព័ត៌មានបែបឌីជីថល”.... - ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលពិសេសជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅអគារខេមរវិទ្យូ រាជបណ្ឌិត្យសភាកម្ពុជា.. - សមាគមសារព័ត៌មានចំនួន០៥ បើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមចំនួន ៦៨៤នាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១២.៥៨៩ ក្បាលដី ស្មើរនិង ៥.៧៧២ គ្រួសារ នៅឃុំកាត់ភ្លុក  ស្រុកបសេដ្ឋ - លោកជំទាវបណ្ឌិត ដាំ ដារីនី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ - រោងចក្រខ្សែបង្គំគ្រឿងអេឡិចត្រូនិចរថយន្តរបស់កូរ៉េខាងត្បូង ផ្តល់ការងារដល់ពលរដ្ឋអ្នកខេត្តកំពង់ស្ពឺជាង១២០០នាក់ - ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៅសាលាស្រុកឱរ៉ាល់ - ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់អក្ខរកម្ម និងការអភិវឌ្ឍន៍នៅកម្ពុជា - លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង

សូមចូលរួមអបអរក្រុមកីឡាប៉េតង់កម្ពុជា ឈ្នះមេដាយមាសទី២ លើវិញ្ញាសា២នាក់ ទល់២នាក់…!!!

(ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានកីឡា)

ក្រុមកីឡាការិនីប៉េតង់កម្ពុជា អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ដណ្តើមបានមេដាយមាសលើវិញ្ញាសា ២នាក់ទល់២នាក់ ក្រោយពីបានយកឈ្នះកីឡាការិនីប៉េតង់បារាំង នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ៧ទល់៥ នៅព្រឹក (ម៉ោងនៅកម្ពុជា) ថ្ងៃ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ នៃការប្រកួតកីឡាពិភពលោក (World Games) ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក។

ប្រភេទកីឡាប៉េតងកម្ពុជា ដែលចូលរួមប្រកួត ២វិញ្ញាសា គឺឈ្នះមេដាយមាសទាំង២វិញ្ញាសា ដោយមេដាយមាសទី១ ដណ្តើមបានដោយកីឡាការិនី អ៊ុក ស្រីមុំ លើវិញ្ញាសាវាយយកពិន្ទុ កាលពីម្សិលមិញ។ ប្រតិភូកីឡាប៊ូល និងប៉េតង់កម្ពុជា បានបញ្ចប់បេសកកម្ម នៃព្រឹត្តិការណ៍កីឡាពិភពលោកនេះ។

កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ដែលដណ្ដើមបានមេដាយមាស ពីក្រុមកីឡាការិនីបារាំង Nadege BAUSSIAN និងCaroline Marie BOURRIAUD ក្នុងវិញ្ញាសា ២នាក់ទល់២នាក់ នៅវគ្គផ្តាច់ព្រ័ត្រ ហើយនេះក៏ជាមេដាយមាសទី២ ដែលជាប្រវត្តិសាស្ត្រ នៃការចូលរួមជាលើកដំបូងរបស់ប្រភេទកីឡាប៉េតង់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក ដែលប្រារព្ធធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តង។

លើវិញ្ញាសា២ទល់២នេះ មានប្រទេសចូលរួមចំនួន៨ ដោយចែកចេញជា២ពូល ដោយកម្ពុជាស្ថិតនៅក្នុងពូល ជាមួយកាណាដា,បារាំង, ដាណឺម៉ាក។ រីឯពូល១ទៀត រួមមាន អាល្លឺម៉ង់, បែលហ្ស៊ិក, ថៃ, និងម្ចាស់ផ្ទះ អាម៉េរិក។ សម្រាប់លទ្ធផលនៃការប្រកួតនៅជុំទី១ ទី២ និងទី៣ កម្ពុជាបានឈ្នះដាណឺម៉ាក ក្នុងលទ្ធផល ១៣ទល់៥, ជុំទី២ កម្ពុជាចាញ់បារំាង ៧ទល់៩, និងជុំទី៣ កម្ពុជាឈ្នះដាណឺម៉ាក ១៣ទល់៤។ សម្រាប់លទ្ធផលវគ្គពាក់កណ្តាលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្ពុជាបានយកឈ្នះថៃ ១២ទល់១០។ នៅក្នុងការប្រកួតចុងក្រោយ វគ្គផ្តាច់ព្រ័ត្រ កម្ពុជាបានយកឈ្នះបារាំង ដោយលទ្ធផល ៧ទល់៥ ហើយដណ្តើមបានមេដាយមាសទី២ ជូនជាតិតែម្តង។ ចំពោះបារំាងដណ្តើមបានត្រឹមមេដាយប្រាក់ ក្រោយចាញ់កម្ពុជា ខណៈមេដាយសំរឹទ្ធិបានទៅថៃ ក្រោយយកឈ្នះអាល្លឺម៉ង់ ១៣ទល់០។

បើតាមការបញ្ជាក់ពីកញ្ញា គិន សំណាង អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលកំពុងដឹកនាំប្រតិភូកីឡាប៉េតង់កម្ពុជា ចូលរួមប្រកួតកីឡាពិភពលោក នៅសហរដ្ឋអាមេរិកបានឱ្យដឹងថា ដោយមានជាង១០០ប្រទេសចូលរួមនិងមាន៣៤ប្រភេទកីឡាខណៈកម្ពុជាបានបញ្ជូន១ប្រភេទកីឡាប៉េតង់កម្ពុជាចូលរួម (កីឡាការិនី២នាក់ លេង២វិញ្ញាសា) ។ នេះជាការចូលរួមជាលើកដំបូងរបស់កម្ពុជា ហើយក៏ជាលើកដំបូងរបស់ប្រភេទកីឡាប៉េតង់កម្ពុជាផងដែរ ហើយកម្ពុជាបានកសាងកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីមួយ នៅក្នុងការប្រកួតកីឡាពិភពលោក ដែលប្រារព្ធធ្វើឡើងរៀងរាល់ ៤ឆ្នាំម្តង។ ប្រតិភូកីឡាប៉េតង់កម្ពុជាបានបញ្ច ប់បេសកកម្មរបស់ខ្លួនហើយ នៅក្នុងព្រឹត្តិការណ៍កីឡាពិភពលោកនេះ ដោយចូលរួមប្រកួត២វិញ្ញាសា ឈ្នះមេដាយមាសទាំងពីរវិញ្ញាសា ដែលជាការកសាងកំណត់ត្រាប្រវត្តិសាស្ត្រថ្មីជូនជាតិ ពីព្រឹត្តិការណ៍កម្រិតពិភពលោកមួយនេះ ៕

Filed in: ជីវិត និងសុខភាព, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!