(ខេត្តកណ្តាល)៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ដែលគេស្គាល់ជាកូនប្រុសរបស់អនុប្រធានពន្ធនាគារខេត្តកណ្តាល ជាមុខសញ្ញាចែ កចា យ គ្រឿ ង ញៀ ន ដ៏សកម្មប្រចាំក្រុងតាខ្មៅ នោះ ត្រូវបានកម្លាំងពិសេសរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ រហ័សនាម “ក្រុមស្រមោច” សហការជាមួយកម្លាំងផ្នែកគ្រឿ ង ញៀ ន ក្រុងតាខ្មៅ និង កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី ធ្វើការចុះបង្ក្រាប ឃាត់ខ្លួនបាន រួមនឹង ថ្នាំ ញៀ ន មួយចំនួនធំ។
ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ឈ្មោះបែសថាន្នី ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យទី១ ឈ្មោះ នីម ម៉ានិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជានិស្សិត រស់នៅភូមិក្រពើហាសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគេស្គាល់ថាជាកូនអនុប្រធានពន្ធនាគារខេត្តកណ្តាល ទី២ឈ្មោះទួត សុវណ្ណពិសិដ្ផ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និង ទី៣ឈ្មោះ ហង់ ស្រីការ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបម្រើការងារក្នុងខារ៉ាអូខេស្នាក់នៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
វត្ថុតាងចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសា រធាតុ ញៀ ន ម៉ា ទឹកកក ចំនួន៣កញ្ចប់ ធំ តូច និង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿ ង ញៀ ន ចំនួនមួយ និងថង់សម្រាប់វេចច្ចប់មួយចំនួន ទូរស័ព្ទ១គ្រឿងម៉ាកNOKIAអិនចុចពិល ដែកកេះចំនួន៣ ជញ្ជីងសម្រាប់ថ្លឹងចំនួន១ ម៉ូតូ១គ្រឿង ម៉ាក Suzuki nexពណ៌ទឹកក្រូចពាក់ផ្លាកលេខ 1HQ-4031 លុយចំនួន៤៩,០០០រៀល និង កាបូបដៃសម្រាប់ដាក់ ថ្នាំ ញៀ ន ចំនួន១។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ទួត សុវណ្ណពិសិដ្ផបានសារភាពថា ថ្នាំ ញៀ ន នេះពិតជារបស់ខ្លួនដែលបានទិញពីបុរសម្នាក់ដែលមិនស្គាលឈ្មោះនៅម្តុំក្តាន់ពីរនៅភ្នំពេញក្នុងតម្លៃ៥០០ដុល្លាដើម្បីលក់បន្ត។ បច្ចុប្បន្នជនសង្ស័យព្រមទាំវត្ថុតាងត្រូវបានយកមកអធិការរដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាតការតាមនីតិវិធីច្បាប់៕