ភ្នំពេញ : ជនសង្ស័យម្នាក់ត្រូវចាប់បាននិងជនសង្ស័យម្នាក់ទៀតបានរត់គេចបាត់ស្រមោល បន្ទាប់ពីចាប់នារី វ័យក្មេងម្នាក់រំលោភបូករហូតដល់សន្លប់ស្តូកស្តឹង កាលពីវេលាម៉ោង ២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ចំណុចមាត់ស្រះមួយកន្លែងជិតរង្វង់មូលមច្ឆា នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
ជនសង្ស័យម្នាក់ក្នុងចំណោម ២នាក់ត្រូវបានសមត្ថកិច្ចចាប់បាននោះមានឈ្មោះ សុខ ពុធ អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ រស់នៅក្នុងភូមិស្វាយភ្លួស ស្រុក ពាមជរ ខេត្តព្រៃវែង ។ ក្មេងស្រីម្នាក់ដែលរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។ហើយមិនដឹងថារស់នៅទីណានោះដែរ។
តាមសម្ដីសន្តិសុខដែលយាមការដ្ឋាននៅជិតនោះបាន ប្រាប់ឲ្យដឹងថាដំបូងឡើយឃើញបុរស ២នាក់និងនារីម្នាក់កំពុងតែអត់អង្គុយសាសងគ្នាទំនងប្រហែលជាសង្សារនឹងគ្នាលុះក្រោយមកឃើញបុរសម្នាក់រំលោភរួចហើយក៏អូសទៅកន្លែងមួយទៀតហើយអ្នកដែលរំលោភរួច បានឈរមើលផ្លូវទុកឲ្យម្នាក់ទៀតរំលោភ ម្តង ពេលនោះសន្តិសុខក៏ដើរមកសួរនាំស្រាប់តែជនសង្ស័យដែលកំពុងតែរំលោភ បានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។
ចំណែកបុរសម្នាក់ ដែលឈរមើលផ្លូវឃើញដូច្នោះក៏ស្ទុះរត់ តែត្រូវសន្តិសុខ ចាប់បានម្នាក់ភ្លាមៗប្រគល់ឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ដើម្បីសួរនាំចំណែកឯជនសង្ស័យម្នាក់ដែលរត់រួចជាអ្នកលក់អំពៅសាង គឺទុកម៉ូតូអូសរទេះ ចោល ដែលម៉ូតូម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1G.2262លក់ខ្ចៅស្ងោរនិងអំពៅសាង នៅកន្លែងកើតហេតុ ។
ហើយសមត្ថកិច្ចក៏បានទំនាក់ទំនងទៅរថយន្តសាមុយ កាលម៉ែត្រមកដឹកនារី វ័យក្មេងរងគ្រោះទៅព្យាបាលនៅ
មន្ទីពេទ្យ.ក្រោយកើតហេតុសមត្ថកិច្ចក៏នាំជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្តទៅអធិការដ្ឋានខណ្ឌជ្រោយចង្វារដើម្បីចាត់ការទៅតាមនីតិវិធី៕