ទាន់ហេតុការណ៍
នគរបាលឃាត់ខ្លួនមនុស្សចំនួន០៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន.. - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុកគ្រួសារអាវុធហត្ថក្រុងច្បារមនទើបឆ្លងទន្លេ(លំហែមាតុភាព). - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ.. - លោកបណ្ឌិត ជាម ច្ទ័ន្ទសោភ័ណ្ឌថា អ្នកវិនិយោគ និង មកដាក់ទុនវិនិយោគប្រមាណ ២,០០០ លានដុល្លារអាមេរិក ចូលខេត្តកំពង់ស្ពឺ - សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី  - ផ្ទុះកំប៉ុងហ្គាស់បង្កឲ្យមានអគ្គិភ័យឆាតឆេះផ្ទះ នឹងក្មេងស្រីពីរនាក់បងប្អូនបាន.ស្លា..ប់.ភ្លាមៗ.នៅក្រុងច្បារមន.. - យ៉ាងហោចណាស់កម្មករបេះផ្លែស្វាយជាង ១០នាក់បាន ស្លា...ប់ និង រ..ង. របួ..ស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនឹងរថយន្ត.. - មន្រ្តីក្រសួងបរិស្ថានចុះពិនិត្យនិងអនុវត្តច្បាប់ចំពោះការបញ្ចេញទឹកកខ្វក់ប៉ះពាល់ប្រភពទឹកសាធារណរបស់រោងចក្រ១កន្លែងនៅក្នុងខេត្តព្រះសីហនុ - លោក នួន ម៉េត អំពាវនាវសុំអោយថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់គាត់ផង ពាក់ពន្ឋ័រឿងជម្លោះដីធ្លី

រាជរដ្ឋាភិបាលចេញស.ជ.ណនិរាករណ៍ការដោះដូរទីតាំងដីអគារផ្នែករដ្ឋបាល ព្រៃឈើខេត្តកំពង់ស្ពឺ

(ភ្នំពេញ)  ទីស្ដីការគណៈរដ្ឋមន្ដ្រីនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩  ដោយយោងតាមចំណារឯកភាពរបស់សម្ដេចតេជោ  ហ៊ុនសែន  នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានចេញស..ណថ្មីមួយដោយធ្វើការនិរាករណ៍..ចាស់ស្ដីពីការដោះដូរទីតាំងដីអគារផ្នែករដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺដែលមានផ្ទៃដីសរុបចំនួន,៤០៨ម៉ែត្រការ៉េ។

កាលពីថ្ងៃទី០៥ខែសីហាឆ្នាំ២០១៩ទីស្ដីការគណៈរដ្ឋមន្ដ្រីបានចេញស..ណមួយអនុញ្ញាតឲ្យក្រុមហ៊ុនភីអេនឡេនឌីវេឡុបម៉ឺន.ធ្វើការដោះដូរទីតាំងដីអគារផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺដែលមានផ្ទៃដីសរុបចំនួន,៤០៨ម៉ែត្រការ៉េស្ថិតនៅភូមិពាណិជ្ជកម្មសង្កាត់រកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺនិងទីតាំងដីឃ្លាំងដាក់សម្ភារខាងកើតផ្លូវស្ថិតនៅភូមិក្រាំងពលទេពឃុំរកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺដែលមានផ្ទៃដីនៅសល់ចំនួន២,៨០១ម៉ែត្រការ៉េ។

ក្នុងស..ណថ្មីដែលបណ្ដាញព័ត៌មានFresh News ទទួលបាននៅថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩នេះដែលចុះហត្ថលេខាដោយលោកហ៉ីងថូរ៉ាក់ស៊ីបានបញ្ជាក់ថារាជរដ្ឋាភិបាលសម្រេចនិរាករណ៍លិខិតលេខ១១១៧សជ.កធចុះថ្ងៃទី០៥ខែសីហាឆ្នាំ២០១៩របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី។

គួរជម្រាបថាទាំងមន្ដ្រីរដ្ឋបាលព្រៃឈើនិងមន្ដ្រីមន្ទីរកសិកម្មបានអំពាវនាវដល់ថ្នាក់ដឹកនាំនិងអង្គភាពប្រឆាំងអំពើពុករលួយបើកការស្រាវជ្រាវដើម្បីឈានទៅដល់ការចាត់វិធានការចំពោះមន្ដ្រីពាក់ព័ន្ធដែលរួមគ្នាផ្ដើមលួចលក់ឬដោះដូរទីតាំងអង្គភាពរបស់រដ្ឋនឹងនាំឲ្យមានការរិះគន់ជាបន្ដបន្ទាប់៕

អានខ្លឹមសារ

លម្អិតនៃស..ដែលមាននៅខាងក្រោមនេះ៖

 

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!