ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺ(វះកាត់ពោះវៀន)នៅមន្ទីរពេទ្យជោរី(ច្បារអំពៅ).... - កិច្ចប្រជុំ សាមញ្ញលើកទី៨ អាណិត្តទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - ធូលីភាគល្អិត (PM 2.5) រាលដាលពេញទីក្រុងបាងកក! ៧០ តំបន់ស្ថិតក្នុងកម្រិតពណ៌ទឹកក្រូច ចាប់ផ្តើមប៉ះពាល់ដល់សុខភាព - រដ្ឋបាលស្រុកសាមគ្គីមុនីជ័យ បានរៀបចំ ពិធី អបអសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥) - សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩ - ០៧.០១.២០២៥) - ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មានមានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលការងារព័ត៌មានឆ្នាំ ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ ២០២៥ - ឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ អញ្ជើញ​ជាអធិបតី​ ពិធី​ប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជន​កម្ពុជា​ ប្រចាំឆមាស​ទី២​ ឆ្នាំ២០២៤​ នៅខេត្ត​ត្បូងឃ្មុំ​ - ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រសួងបរិស្ថាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ - ក្រុមជនសង្ស័យ ១៨នាក់ ត្រូវបានអាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់.... - ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះធ្វើការផ្សព្វផ្សាយតាមសាលា ស្តីពីបញ្ហាក្មេងទំនើង និងបញ្ហាគ្រឿងញៀន!

សម្ដេចក្រឡាហោម ស ខេង រដ្ឋបាលរាជធានីភ្នំពេញត្រូវបន្ដរួម គ្នាលុបបំបាត់ឲ្យអស់កន្លែងណាដែលនៅមានប្រើប្រាស់គ្រឿងញៀន~~~~~

ភ្នំពេញ ៖ សម្ដេចក្រឡាហោមស ខេង ប្រាប់ទៅមន្ដ្រី អាជ្ញាធរ ដែនដី នៅថ្នាក់រាជធានី ភ្នំពេញថា៖ ត្រូវប្ដេជ្ញាចិត្ដ រួមគ្នា លុបបំបាត់ឲ្យអស់ ទីកន្លែង ប្រើប្រាស់ ផលិតគ្រឿងញៀន កន្លែង សប្បាយភាពណា ដែលរកឃើញមានសាធាតុញៀន ត្រូវយកអ្នកប្រព្រឹត្ដ និងអ្នកចូលរួម (សមគំនិត) ផ្ដន់ទាទោសតាមច្បាប់ ក្នុងគោលបំណង រក្សាសន្ដិសុខ សុវត្ថិភាព សាធារណៈឲ្យបានល្អប្រសើរជូនបងប្អូនប្រជា ពលរដ្ឋ ស្របតាម ភូមិ សង្កាត់ មានសុវត្ថិភាព នៃគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ។

ទន្ទឹមនឹងការអនុវត្ដភូមិ សង្កាត់មានសុវត្ថិភាព សម្ដេចក្រឡាហោម ក៏បានស្នើឲ្យអាជ្ញាធរ ពាក់ពន្ធ័ត្រូវបន្ដ ចុះអនុវត្ដ អប់រំ ផ្សព្វផ្សាយ សម្តេចចង់ឃើញមន្រ្តីនគរបាលចរាចរណ៍ ទាំងអស់មានក្រមសីលធម៌វិជ្ជាជីវៈក្នុងពេលបំពេញការងាររបស់ខ្លួននៅលើដងផ្លូវជៀសវាងបង្កភាពថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ។ សម្តេចក៏ទទួលស្គាល់ដែរថា មន្រ្តីយើងក៏បានអនុវត្តន៍បានល្អប្រសើរផងដែរ នៅ ពេលបច្ចុប្បន្ននេះ ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និងលោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជា មួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជក់បែបនេះ នៅក្នុងពិធី បិទសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំ ឆ្នាំ២០១៩និងលើកទិសដៅការងារបន្ដឆ្នាំ២០២០របស់ រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន ,នៅរសៀលថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ២០២០ ។

សម្តេច ក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា មន្រ្តីនគរបាលចរាចរណ៍យើងត្រូវលើកដៃគោរពគាត់បើ ទោះបីជាពួកគាត់ជាប្រជាពលរដ្ឋសាមញ្ញបើកបរខុសច្បាប់ចរាចរណ៍ក៏ដោយ ដែលនេះគឺធ្វើឡើងក្នុងឋានៈយើងជាមន្រ្តីអនុវត្តន៍ច្បាប់ដោយមិនត្រូវគិតថាអ្នកនេះអ្នកនោះស័ក្តិធំជាងយើងនោះទេ ។

សម្តេចបញ្ជាក់ថា ប្រជាពលរដ្ឋសាមញ ក៏យើងត្រូវគោរពផងដែរដើម្បីយើងអនុវត្តន៍ច្បាប់ ហើយនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះអគ្គស្នងការនគរបាលជាតិ និងបណ្ឌិតសភានគរបាលជាតិនឹងធ្វើវាក់បណ្តុះបណ្តាល ពាក់ព័ន្ធនឹងបញ្ហានេះដែរ ។

សម្តេច បានបន្ថែមថា ទាំងនេះគឺជាសីលធម៌ វិជ្ជាជីវៈ និងសេចក្តីថ្លែថ្នូរបស់មន្រ្តីនគរបាលជាតិយើង ដែលធ្វើឲ្យប្រជាពលរដ្ឋយល់ថា យើងទាំងអស់គ្នាគឺជាមន្រ្តីនគរបាលរបស់ប្រជាជន និងបម្រើប្រជាជន។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ សម្តេចក៏បានបញ្ជាក់ថា តាមគោលការណ៍ច្បាប់ មនុស្សទាំងអស់គ្នាគឺស្មើភាពគ្នាចំពោះមុខច្បាប់ ហើយមន្រ្តីនគរបាលចរាចរណ៍យើងទាំងអស់គ្នាត្រូវយល់ត្រង់ចំណុចនេះ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!