កំពង់ស្ពឺ ÷ដោយបានការណែនាំចង្អុលបង្ហាញពីរលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ត កាលពីវេលាម៉ោង ១៥.៣០នាទី នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុក ដឹកនាំដោយលោក វរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុក កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលព្នាយបានចូលរួមផ្ដលព័ត៌មាន ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់ ÷
១-ឈ្មោះ ខុន រស្មី ភេទប្រុស អាយុ ១៨ឆ្នាំ
២-ឈ្មោះ ម៉ក់ ណាឃីម ភេទប្រុស អាយុ ២៤ឆ្នាំ
៣-ឈ្មោះ ខុម សុផុន ភេទប្រុស អាយុ ១៨ឆ្នាំ
៤-ឈ្មោះ ខា ម៉ានុត ភេទប្រុស អាយុ ២០ឆ្នាំ
៥-ឈ្មោះ ចក់ គឹមហួរ ភេទប្រុស អាយុ ១៧ឆ្នាំ
៦-ឈ្មោះ នឿម រតនា ហៅទិ អាយុ១៩ឆ្នាំ
៧-ឈ្មោះ ផល តារា ហៅឃ្លោក ភេទប្រុស អាយុ២៣ឆ្នាំ
៨-ឈ្មោះ ឡុង ពិសិដ្ឋ ហៅករុណា ភេទប្រុស អាយុ២៣ឆ្នាំ
៩-ឈ្មោះកែវ រិទ្ធីសាក់ ហៅសាក់ ភេទប្រុស អាយុ២១ឆ្នាំ ក្រុមជនសង្ស័យមានទីលំនៅភូមិបេង និងភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ មិនពិតប្រាកដ។
តាមការឆ្លេីយបំភ្លឺជនសង្ស័យម្នាក់ចំណោមបក្ខពួក ៩នាក់ បានឆេីយថា ក្រុមខ្លួនបានធ្វើសកម្មភាពរៀបចំផែនការដោយអោយបក្ខពួកខ្លួនជិះម៉ូតូតាមពីក្រោយជនរងគ្រោះនិងមានកាន់ដាវ កាំបិតផ្គាក់ធ្វើអោយជនរងគ្រោះឃេីញមានការភ័យខ្លាចរួចទាញដាវដេញកាប់ទៅលើជនរងគ្រោះតែម្ដង ជាក់ស្ដែងក្រុមគេបានដេញកាប់ ឈ្មោះ សេង រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ ឈ្មោះ សេង ង៉ែត ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិជាមួយគ្នា ខណៈជនរងគ្រោះកំពង់ជិះម៉ូូតូ ១គ្រឿង ម៉ាក់ ប៊ិត ( Beat ) ពណ៍ស លាយខៀវ ពាក់ផ្លាកលេខកំពង់ស្ពឺ 1Q.7064 ចេញពីធ្វើម្ហូបការ ហាងទា ស៊ុយហេង នៅម្ដុំផ្សារកំពង់ស្ពឺ ។ពេលធ្វេីដំណេីរមកដល់ចំណុច មុខផ្ទះរបស់ឈ្មោះ ហឿន រី ផ្លូវលេខ១៤៤០ ភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ក្រុមគេបានជិះម៉ូតូតាមពីរក្រោយទាញដាវកាប់ទៅលេីជនរងគ្រោះនិងធាក់ម៉ូតូផ្ដួលតែម្ដង ។
ក្នុងកិច្ចប្រតិបត្ដិការនេះសមត្ថកិច្ចបានធ្វេីការដកហូតម៉ូតូចំនួន ៤គ្រឿង , ដាវចំនួន ២ដើម និង កាំបិតផ្គាក់ចំនួន ៣ ។ក្រោយការសាកសួរជនសង្ស័យនិងបក្ខពួកបានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានធ្វេីសកម្មភាពប្លន់ម៉ូតូនិងដេញកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន លេីសពីនោះគឺបានពិនិត្យស្វែងរកសារធាតុញៀន ក្នុងចំណោមបក្ខពួក ៩នាក់មានលទ្ធផលវិជ្ជមាន ៥នាក់ ដែលបានធ្វើតេសរកឃេីញមានសារធាតុញៀន ។
បច្ចុប្បន្នក្រោយការសាកសួរ ជំនាញបានកសាងសំណុំរឿង បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការតាមនីតិវិធីបន្ដ៕